គណៈរដ្ឋមន្ត្រីបង់ក្លាដេស បានអនុម័ត ទោសប្រហារជីវិតដល់ជនល្មោភកាមរំលោភផ្លូវភេទ។ ការសម្រេចខាងលើកើតឡើងក្នុងពេល ដែលមានបាតុកម្មកើនឡើងខ្ពស់ប្រឆាំងនិងការរំលោភផ្លូវភេទក្នុងប្រទេសនេះ។
គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីBangladesh Sheikh Hasina បានបញ្ជាក់ថា សំណើរអនុម័តច្បាប់ប្រហារជីវិត គឺជាទោសធ្ងន់បំផុត។ ច្បាប់នេះនឹងត្រូវបាន កែទម្រង់ ឆាប់បំផុត ហើយឆ្លងកាត់ការឯកភាពពីប្រធានាធិបតី ។
ក្រុមនិស្សិត ក្រុមសកម្មជនចូលរួមធ្វើបាតុកម្ម នៅទីក្រុងDhaka បានអំពាវនាវឲ្យមានសកម្មភាពការពារស្ត្រី និងផ្តល់យុត្តិធម៌ដល់ស្ត្រីរងគ្រោះដោយការរំលោភបំពាន។
សកម្មភាពខាងលើកើតឡើងក្រោយពេលបង់ក្លាដេស មានករណីចាប់រំលោភជាច្រើនកើតឡើង។ ក្នុងរយៈពេល ពីខែមករាដល់ខែកញ្ញាឆ្នាំ ២០២០ មានករណីចាប់រំលោភផ្លូវភេទកើនឡើងដល់ទៅ ១ពាន់ករណី ភាគច្រើនជាការចាប់រំលោភបូក។
ប៉ុន្តែក្រុមអ្នកឯកទេសបានលើកឡើងថាការដាក់ទណ្ឌកម្ម មិនទាន់គ្រាប់គ្រាន់ មិនមានទម្ងន់ធ្ងន់ដើម្បីឲ្យក្រុមល្មោភកាមឈប់ប្រព្រឹតនោះឡើយ។ អ្នកទោសរំលោភផ្លូវភេទត្រូវបានដាក់ទោសទាប ទើបមានករណីរំលោភកើនឡើង។ ចំណែកស្ត្រីរងគ្រោះមិនទួលបានការការពារពីប្រព័ន្ធច្បាប់នោះឡើយ។
ការខឹងសម្បារពីពលរដ្ឋនៅទូទាំងប្រទេស ក្រោយពេល ឃ្លីបវីដេអូថតបានពីក្រុងល្មោភកាមជាច្រើននាក់រំលោភលើស្ត្រីម្នាក់យ៉ាងព្រៃផ្សៃ នៅក្នុងស្រុកNoakhali ភាគអាគ្នេយ៍ បង់ក្លាដេស ។
ស្ត្រីដែលចូលរួមក្នុងបាតុកម្ម ទាមទារឲ្យមានច្បាប់ប្រហារជីវិត ជនល្មោភកាមបានលើកឡើងថា«ជារៀងរាល់ថ្ងៃ នៅលើសារព័ត៌មាន មានរឿងរ៉ាវរំលោភផ្លូវភេទជានិច្ច ។ខ្ញុំខ្លាចណាស់ ជនរងគ្រោះបន្ទាបអាចជារូបខ្ញុំក៏មិនដឹង… ខ្ញុំចង់ឲ្យដាក់ទោសធ្ងន់បំផុតដល់ជនល្មើស ជាការព្រមាន ដល់អ្នកផ្សេង»៕