លោក ម៉ែន វិបល នាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ២៨ គ្រួសារលើទំនប់ខាងលិចរង្វង់មូលនាគបាញ់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រោយពីទទួលបានរបាយការណ៍ និងបានចុះពិនិត្យជាក់ស្តែងប្រជាជនរងផលប៉ះពាល់ ជំនន់ទឹកភ្លៀង នៅភូមិ រោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង នៅជាប់មាត់ទន្លេ ដែលជម្លៀសនៅតាមទំនប់ នាព្រឹកថ្ងៃ ពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២០ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំង លោក លោកស្រី ជាសមាជិកគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ២៨ គ្រួសារលើទំនប់ខាងលិចរង្វង់មូលនាគបាញ់ទឹកស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀងក្រុងស្វាយរៀង ។
ក្នុងពិធីនោះដែរក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានសហការជាមួយសាខា ចុះអប់រំអំពីការការពារជម្ងឺឆ្លងនានា និងវិធានការការពារជម្ងឺកូវីដ ១៩ ព្រមទាំងបានចែកជូនសម្ភារអនាម័យមួយចំនួនដល់ប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះលោក ម៉ែន វិបុល ពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពល រដ្ឋទាំងអស់ ដែលជួបគ្រោះទឹកជំនន់ នៅក្នុងរដូវវស្សានាពេលនេះ និងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ សាខា អនុសាខាក្រុង-ស្រុក អាជ្ញាធរមូលដ្ឋាន ក្រុមកាកបាទក្រហមឃុំ សង្កាត់ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាតាមភូមិ កងកម្លាំងប្រដាប់អាវុធ និងអ្នកប្រតិបត្តិការសង្គ្រោះទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយពលរដ្ឋពីគ្រោះមហន្តរាយនេះ ។ ក្នុងនោះលោកបានបន្តអំពាវនាវដល់កម្លាំងសង្គ្រោះទាំងអស់គោរពតាមបទបញ្ជា និងការណែនាំរបស់សម្តេចតេជោ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយការជន់លិចនេះគ្រប់ទីកន្លែងទាំងអស់ ឱ្យបានទាន់ពេលវេលា ដើម្បីធានាថាមិនមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិត ដោយអាជ្ញាធរមិនបានដឹងនោះឡើយ ។ លោកក៍បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលតែងតែយកចិត្តទុកដាក់គិតគូពីសុខភាព និងចុះមកព្យាបាលជម្ងឺជូនប្រជាពលរដ្ឋក្នុងខេត្តជាញឹកញ៉ាប់ ។ ជាមួយគ្នានោះដែរលោក បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់នៅពេលទឹកស្រកទៅវិញ ចាប់ផ្តើមប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កបង្កើនផលដំណាំឡើងវិញ ថែទាំសុខភាពឱ្យបានល្អ ទទួលទានអាហារឱ្យបានត្រឹមត្រូវ ផឹកទឹកដាំឆ្អិនល្អ រស់នៅក្នុងបរិស្ថានស្អាត មានអនាម័យ ត្រូវគេងក្នុងមុងជានិច្ច និងត្រូវមានការប្រុងប្រយត្ន័ចំពោះសត្វអសិរពិសផ្សេងៗនៅពេលទឹកឡើង និងក្រោយស្រកទៅវិញ ជាពិសេសត្រូវមើលក្មេងតូចៗកុំឱ្យលេងទឹក ដែលអាចបណ្តាលឱ្យលង់ទឹកស្លាប់ ធ្វើឱ្យក្រុមគ្រួសារមានវិប្បដិសារីអស់មួយជីវិត ។ អំណោយដែលបានចែកជូនទាំង ២៨ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ ធុងទឹកជ័រ ១ កៅស៊ូតង់ ១ មី ១ កេស កន្ទេលបត់ ១ ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ឃីត ១ កញ្ចប់(មុង ១ ភួយ ១ ក្រម៉ា១ សារុង ១) ថវិកា ៥០,០០០ រៀល ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print