បង់ក្លាដេស​នឹងប្រហារជីវិតអ្នកទោស រំលោភផ្លូវភេទ

ចែករំលែក៖

គណៈរដ្ឋមន្ត្រីបង់ក្លាដេស បានអនុម័ត ទោសប្រហារជីវិត​ដល់ជនល្មោភកាមរំលោភផ្លូវ​ភេទ​។ ការសម្រេចខាងលើកើតឡើងក្នុងពេល ដែលមានបាតុកម្មកើនឡើងខ្ពស់​ប្រឆាំងនិងការរំលោភផ្លូវភេទក្នុងប្រទេសនេះ។
គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីBangladesh Sheikh Hasina បានបញ្ជាក់ថា សំណើរអនុម័តច្បាប់ប្រហារជីវិត គឺជាទោសធ្ងន់បំផុត​។ ច្បាប់នេះនឹងត្រូវបាន កែទម្រង់ ឆាប់បំផុត ហើយឆ្លងកាត់ការឯកភាពពីប្រធានាធិបតី ។
ក្រុមនិស្សិត ក្រុមសកម្មជន​​ចូលរួមធ្វើបាតុកម្ម នៅទីក្រុងDhaka បានអំពាវនាវ​ឲ្យមានសកម្មភាពការពារស្ត្រី និងផ្តល់យុត្តិធម៌ដល់ស្ត្រីរងគ្រោះ​ដោយការរំលោភបំពាន។
សកម្មភាពខាងលើ​កើតឡើងក្រោយពេលបង់ក្លាដេស​ មានករណីចាប់រំលោភជាច្រើនកើតឡើង។ ក្នុងរយៈពេល ពីខែមករាដល់ខែកញ្ញាឆ្នាំ ២០២០ មានករណីចាប់រំលោភ​ផ្លូវភេទកើនឡើងដល់ទៅ ១ពាន់ករណី​ ភាគច្រើនជាការចាប់រំលោភបូក។
ប៉ុន្តែក្រុមអ្នកឯកទេសបានលើកឡើងថា​​ការដាក់ទណ្ឌកម្ម មិនទាន់គ្រាប់គ្រាន់ មិនមានទម្ងន់ធ្ងន់ដើម្បីឲ្យក្រុមល្មោភកាមឈប់ប្រព្រឹតនោះឡើយ។ អ្នកទោសរំលោភផ្លូវភេទត្រូវបានដាក់ទោសទាប ទើបមានករណីរំលោភកើនឡើង​។ ចំណែកស្ត្រីរងគ្រោះមិនទួលបានការការពារពីប្រព័ន្ធច្បាប់នោះឡើយ​។
ការខឹងសម្បារពីពលរដ្ឋ​នៅទូទាំងប្រទេស ក្រោយពេល ឃ្លីបវីដេអូ​ថតបានពីក្រុង​ល្មោភកាម​ជាច្រើននាក់រំលោភលើស្ត្រីម្នាក់យ៉ាងព្រៃផ្សៃ នៅក្នុងស្រុកNoakhali ភាគអាគ្នេយ៍ បង់ក្លាដេស ។
ស្ត្រីដែលចូលរួមក្នុងបាតុកម្ម ទាមទារឲ្យមានច្បាប់ប្រហារជីវិត ជនល្មោភកាម​បានលើកឡើងថា​«ជារៀងរាល់ថ្ងៃ នៅលើសារព័ត៌មាន មានរឿងរ៉ាវរំលោភផ្លូវភេទជានិច្ច ។ខ្ញុំខ្លាចណាស់ ជនរងគ្រោះបន្ទាបអាចជារូបខ្ញុំក៏មិនដឹង​… ខ្ញុំចង់ឲ្យដាក់ទោសធ្ងន់បំផុត​ដល់ជនល្មើស ជាការព្រមាន ដល់អ្នកផ្សេង»៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print