នៅក្នុងការផ្សាយរបស់បណ្តាញទូរទស្សន៍ជាតិកូរ៉េខាងជើង (KCNA) ពីពិធីដង្ហែរក្បួនព្យុហយាត្រា ទ្រង់ទ្រាយធំ គម្រប់ខួប៧៥ឆ្នាំ ថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើងនៅថ្ងៃទី១០ខែតុលា បានបង្ហាញឲ្យឃើញថា មានក្បួនដង្ហែររបស់ក្រុមនិស្សិតមកពីសកលវិទ្យាល័យ គីម ជុងអ៊ុន។ តាមសារព័ត៌មានខាងលើ សកលវិទ្យាល័យ គីម ជុងអ៊ុន បានបណ្តុះបណ្តាលផ្នែកការពារជាតិ និងបច្ចេកវិទ្យា។
នេះជាសាលាទីមួយដែលមានឈ្មោះ គីម ជុងអ៊ុន ជាមួយគ្នានេះនៅក្នុងប្រទេស កូរ៉េខាងជើង មានសាលារៀនល្បីៗជាច្រើនដាក់ឈ្មោះ គីម អ៊ីលស៊ុងនិង គីម ជុងអ៊ីល។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចាប់អារម្មណ៍យ៉ាងខ្លាំងដល់បច្ចេកវិទ្យា វិទ្យាសាស្ត្រ ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យផលិតអាវុធ ការពារជាតិ។
សារព័ត៌មាន(KCNA) មិនបានផ្សាយលម្អិតពី សកលវិទ្យាល័យគីមជុងអ៊ុននោះឡើយ។ ប៉ុន្តែមានប្រភពចារកិច្ចបានឲ្យដឹងថា សាលានោះ គឺបូកបញ្ជូនមហាវិទ្យាល័យការពារជាតិនៅទីក្រុងKanggyeខេត្តJagang ស្ថិតនៅភាគខាងជើង កូរ៉េខាងជើង ជាមួយនិងសាលាមហាវិទ្យាល័យនៅជាយក្រុងព្យុងយ៉ាងមានឯកទេសបណ្តុះបណ្តាល លើបណ្តាញអ៊ិនធឺណែត ទប់ស្កាត់ការវាយប្រហារ។ ការបញ្ជូលគ្នានោះបានដាក់ឈ្មោះថ្មីជា សកលវិទ្យាល័យ គីម ជុងអ៊ុន។
ឈ្មោះទីតាំងល្បីៗ មានផ្លូវថ្នល់ សកលវិទ្យាល័យ … គឺបានដាក់ឈ្មោះអតីតអ្នកបង្កើតកូរ៉េខាងជើង គឺ គីម អ៊ីលស៊ុង គីម ជុងអ៊ីល ដែលជាជីតា និងឪពុក គីម ជុងអ៊ុន ។ ជាមួយគ្នានេះដែរ មេដឹកនាំ គីម ជុងអ៊ុន បានខិតខំ ដើម្បីកសាងសេដ្ឋកិច្ចប្រទេសជាតិឲ្យកាន់តែប្រសើរឡើងពិសេសគឺវិស័យសេដ្ឋកិច្ច ៕