ក្រុមដោះមីនប៉ូឡូញ​បានបំផ្ទុះគ្រាប់បែកបន្សល់តាំងពីសម័យសង្គ្រាមលោកលើកទីពីរ នៅបាតទន្លេ

ចែករំលែក៖

គ្រាប់បែកធំបំផុត​សម័យសង្គ្រាមលោកលើកទីពីរ មានទម្ងន់ដល់ទៅ៥៤០០គីឡូក្រាម​ ក្នុងនោះមានរំសេវ២៤០០គីឡូក្រាម ​ត្រូវបានគេចាត់ទុកថា​ជាគ្រាប់បែកធំបំផុតសម័យសង្គ្រាមលោកលើកទីពីរ​ ពេលនេះត្រូវបានបំផ្ទុះបំផ្លាញចោលដោយជោគជ័យហើយ។
គ្រាប់បែកធំបំផុតសម័យសង្គ្រាមលោកលើកទីពីរត្រូវបានរកឃើញ​នៅបាតទន្លេជីក​ប្រទេសប៉ូឡូញ ជាប់ដែនសមុទ្របាល់ទិក។ ក្រុមមុជទឹក​បានរៀបចំបំផ្ទុះ​ចោលនៅថ្ងៃទី​១៣ខែតុលា ។
ក្រុមមុជទឹកបានខិតខំ​អស់រយៈពេលដល់៥ថ្ងៃដើម្បីបំផ្លាញគ្រាប់បែកខាងលើ​​។ ពលរដ្ឋប្រមាណ​៧៥០នាក់រស់នៅក្បែរ ដងទន្លេជីក Piast ក្នុងស្រុក​Swinoujscie ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព​។
គ្រាប់បែកមានទម្ងន់ជាង​៥តោន មានឈ្មោះថា​ Tallboy បានចាប់ផ្តើមរៀបចំការបំផ្លាញតាំងពីថ្ងៃទី​១២ខែតុលា ។ ការសម្រេចបំផ្ទុះនេះគឺដើម្បីបញ្ចៀសហេតុការណ៍អាក្រក់កើតឡើង​។ ចំណែកក្រុមអ្នកមុជទឹក គឺបានចេញឆ្ងាយពីទីតាំងផ្ទុះដោយសវុត្ថិភាព​។
គ្រាប់បែកខាងលើ​ត្រូវបានកម្លាំងទាហានអាកាសប៉ូឡូញទម្លាក់នៅឆ្នាំ​១៩៤៥។ គ្រាប់បែកនោះត្រូវបានគេឲ្យរហស្សនាមថា គ្រាប់បែករញ្ជួយដី​​ដោយវាមានកម្លាំងផ្ទុះខ្លាំង ។ តាមរូបភាពដែលបានបំផ្ទុះបំផ្លាញចោលនោះ​ឃើញថា វាពិតជាផ្ទុះខ្លាំង បង្កឲ្យមានភ្នំទឹកកម្ពស់រាប់សិបម៉ែត្រ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print