កូរ៉េខាងជើង​បង្កើតសកលវិទ្យាល័យ​មានឈ្មោះថា គីម ជុងអ៊ុន

ចែករំលែក៖

នៅក្នុងការផ្សាយ​របស់បណ្តាញទូរទស្សន៍ជាតិកូរ៉េខាងជើង (KCNA) ពីពិធីដង្ហែរក្បួនព្យុហយាត្រា ទ្រង់ទ្រាយធំ គម្រប់ខួប​៧៥ឆ្នាំ ថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើង​នៅថ្ងៃទី​១០ខែតុលា បានបង្ហាញឲ្យឃើញថា មានក្បួនដង្ហែរ​របស់ក្រុមនិស្សិតមកពី​សកលវិទ្យាល័យ គីម ជុងអ៊ុន​។ តាមសារព័ត៌មានខាងលើ សកលវិទ្យាល័យ គីម ជុងអ៊ុន បានបណ្តុះបណ្តាលផ្នែកការពារជាតិ និង​បច្ចេកវិទ្យា។
នេះជាសាលាទីមួយ​ដែលមានឈ្មោះ គីម ជុងអ៊ុន ជាមួយគ្នានេះនៅក្នុងប្រទេស កូរ៉េខាងជើង មានសាលារៀនល្បីៗជាច្រើនដាក់ឈ្មោះ​ គីម អ៊ីល​ស៊ុង​និង​ គីម ជុងអ៊ីល​។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចាប់អារម្មណ៍យ៉ាងខ្លាំង​ដល់​បច្ចេកវិទ្យា​ វិទ្យាសាស្ត្រ ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យផលិតអាវុធ ការពារជាតិ។
សារព័ត៌មាន​(KCNA) មិនបានផ្សាយលម្អិតពី សកលវិទ្យាល័យគីមជុងអ៊ុននោះឡើយ​​។ ប៉ុន្តែមានប្រភពចារកិច្ចបានឲ្យដឹងថា សាលានោះ គឺបូកបញ្ជូន​មហាវិទ្យាល័យការពារជាតិ​នៅទីក្រុងKanggyeខេត្ត​Jagang ស្ថិតនៅ​ភាគខាងជើង កូរ៉េខាងជើង​ ជាមួយនិងសាលាមហាវិទ្យាល័យ​នៅជាយក្រុងព្យុងយ៉ាង​មានឯកទេសបណ្តុះបណ្តាល លើបណ្តាញ​អ៊ិនធឺណែត ទប់ស្កាត់ការវាយប្រហារ​។ ការបញ្ជូលគ្នានោះបានដាក់ឈ្មោះថ្មីជា សកលវិទ្យាល័យ គីម ជុងអ៊ុន​។
ឈ្មោះ​ទីតាំងល្បីៗ មានផ្លូវថ្នល់ សកលវិទ្យាល័យ … គឺបានដាក់ឈ្មោះ​អតីតអ្នកបង្កើតកូរ៉េខាងជើង គឺ គីម អ៊ីលស៊ុង គីម ជុងអ៊ីល​ ដែលជាជីតា និងឪពុក គីម ជុងអ៊ុន ។​ ជាមួយគ្នានេះដែរ មេដឹកនាំ គីម ជុងអ៊ុន បានខិតខំ ដើម្បីកសាងសេដ្ឋកិច្ចប្រទេសជាតិ​ឲ្យកាន់តែប្រសើរឡើងពិសេសគឺវិស័យសេដ្ឋកិច្ច​ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print