នាវា​មុជទឹក​ថ្មី​របស់ជប៉ុន ឈ្មោះ Taigei ហៅត្រី​បា​ឡែ​ន​ គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​២០២២ ខាងមុខនេះ!

ចែករំលែក៖

អន្តរជាតិ៖ នាវា​មុជទឹក​ថ្មី​របស់ជប៉ុន ឈ្មោះ Taigei មានន័យថា ត្រី​បា​ឡែ​ន​ ក្នុង​ភាសា​ជប៉ុន​ ត្រូវបានដាក់​បង្ហាញ​នាវា​មុជ​ថ្មី​របស់ខ្លួន នៅ​កន្លែង​សាងសង់​នាវា​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២០ ​ហើយនេះ​គឺជា​នាវា​មុជ​ទឹកទី​២២ របស់​ខ្លួន ដែល​គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​ក្នុង​កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន ខែមីនា នៅក្នុង​ឆ្នាំ​២០២២ ខាងមុខនេះ​។ មិនតែប៉ុណ្ណោះ នាវាមុជទឹកមួយនេះ មាន​ទម្ងន់​៣០០០​តោន ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន Mitsubishi​។

​នាវាមុជទឹក​មួយគ្រឿង​នេះ មាន​បំពាក់​អាគុយ​ប្រភេទ Lithium Ion ដែល​អាច​ស្ថិតនៅក្នុង​ទឹកបាន​រយៈពេល​យូរ ជាង​នាវាមុជទឹក​របស់​ជប៉ុន​មុនៗ និង​អាច​ផ្ទុក​កង​នាវិក បាន​ចំនួន ៧០​នាក់​។ ដោយមាន​ប្រវែង ៨៤​ម៉ែត្រ កម្ពស់ ៩,១​ម៉ែត្រ និង​ចំណាយ​ថវិកា​ប្រមាណ ៧២០​លាន​ដុល្លារ​។នាវាមុជទឹក​នេះ ត្រូវបាន​សាងសង់​បែប​ជានា​វា​ឈ្លប​ការណ៍​។​ នេះបើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo ។

​សូមជម្រាបថា បច្ចុប្បន្នជប៉ុន បានដាក់​ឲ្យ​ដំណើរការ​នាវាមុជទឹក​ប្រភេទ Oyashio ចំនួន ៩​គ្រឿង និង​នាវាមុជទឹក​ប្រភេទ Soryu ចំនួន ១១​គ្រឿង​។ នៅ​ឆ្នាំ​២០២១ ជប៉ុន​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នាវាមុជទឹក​ប្រភេទ Soryu មួយគ្រឿង​ទៀត​។

គួរបញ្ជាក់ថា ដោយ​ផ្អែក​ទៅតាម​ការណែនាំ​កម្មវិធី​ការពារជាតិ​ឆ្នាំ​២០១០ ជប៉ុន បានដាក់​គោលដៅ​បង្កើន​ចំនួន​នាវាមុជទឹក​ពី ១៦​គ្រឿង មក​២២​គ្រឿង ដើម្បី​ការពារ និង​ប្រឆាំង​សកម្មភាព​របស់​ចិន នៅក្នុង​សមុទ្រ​ចិន​ខាងកើត ក៏ដូចជា​ប្រជុំ​កោះមាន​ជម្លោះ​ជាមួយ​ចិន​ ។ ព្រោះការដាក់​បង្ហាញ​នាវាមុជទឹក​ជា​សាធារណៈ​បែបនេះ ធ្វើឡើង​បន្ទាប់ពី​នាវា​ល្បាត​ចិន ទើបតែ​ចាក​ចេញពី​តំបន់ ដែល​ជប៉ុន​អះអាងថា​ជា​ដែនទឹក​របស់ខ្លួន នៅក្បែរ​ប្រជុំ​កោះ​Sekaku ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងកើត​ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print