នាវា​មុជទឹក​ថ្មី​របស់ជប៉ុន ឈ្មោះ Taigei ហៅត្រី​បា​ឡែ​ន​ គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​២០២២ ខាងមុខនេះ!

ចែករំលែក៖

អន្តរជាតិ៖ នាវាមុជទឹកថ្មីរបស់ជប៉ុន ឈ្មោះ Taigei មានន័យថា ត្រីបាឡែក្នុងភាសាជប៉ុនត្រូវបានដាក់បង្ហាញនាវាមុជថ្មីរបស់ខ្លួន នៅកន្លែងសាងសង់នាវានៅភាគខាងលិចនៃប្រទេសជប៉ុន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ហើយនេះគឺជានាវាមុជទឹកទី២២ របស់ខ្លួន ដែលគ្រោងនឹងដាក់ឲ្យដំណើរការក្នុងកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ខែមីនា នៅក្នុងឆ្នាំ២០២២ ខាងមុខនេះ មិនតែប៉ុណ្ណោះ នាវាមុជទឹកមួយនេះ មានទម្ងន់៣០០០តោន ត្រូវបានសាងសង់ដោយក្រុមហ៊ុន Mitsubishi​

នាវាមុជទឹកមួយគ្រឿងនេះ មានបំពាក់អាគុយប្រភេទ Lithium Ion ដែលអាចស្ថិតនៅក្នុងទឹកបានរយៈពេលយូរ ជាងនាវាមុជទឹករបស់ជប៉ុនមុនៗ និងអាចផ្ទុកកងនាវិក បានចំនួន ៧០នាក់ ដោយមានប្រវែង ៨៤ម៉ែត្រ កម្ពស់ ,ម៉ែត្រ និងចំណាយថវិកាប្រមាណ ៧២០លានដុល្លារនាវាមុជទឹកនេះ ត្រូវបានសាងសង់បែបជានាវាឈ្លបការណ៍នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo

សូមជម្រាបថា បច្ចុប្បន្នជប៉ុន បានដាក់ឲ្យដំណើរការនាវាមុជទឹកប្រភេទ Oyashio ចំនួន គ្រឿង និងនាវាមុជទឹកប្រភេទ Soryu ចំនួន ១១គ្រឿង នៅឆ្នាំ២០២១ ជប៉ុនគ្រោងដាក់ឲ្យដំណើរការនាវាមុជទឹកប្រភេទ Soryu មួយគ្រឿងទៀត

គួរបញ្ជាក់ថា ដោយផ្អែកទៅតាមការណែនាំកម្មវិធីការពារជាតិឆ្នាំ២០១០ ជប៉ុន បានដាក់គោលដៅបង្កើនចំនួននាវាមុជទឹកពី ១៦គ្រឿង មក២២គ្រឿង ដើម្បីការពារ និងប្រឆាំងសកម្មភាពរបស់ចិន នៅក្នុងសមុទ្រចិនខាងកើត ក៏ដូចជាប្រជុំកោះមានជម្លោះជាមួយចិន ព្រោះការដាក់បង្ហាញនាវាមុជទឹកជាសាធារណៈបែបនេះ ធ្វើឡើងបន្ទាប់ពីនាវាល្បាតចិន ទើបតែចាកចេញពីតំបន់ ដែលជប៉ុនអះអាងថាជាដែនទឹករបស់ខ្លួន នៅក្បែរប្រជុំកោះ​Sekaku ស្ថិតនៅក្នុងសមុទ្រចិនខាងកើត៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print