ពលរដ្ឋរងគ្រោះដោយទឹកជំនន់៤១៩គ្រួសារនៅសង្កាត់សាក់សំពៅ បានទទួលអំណោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅតាមបណ្ដោយសណ្ដស្ទឹងព្រែកត្នោត៤១៩គ្រួសារក្នុងសង្កាត់ សាក់សំពៅ បានទទួលអំណោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ តុលា ឆ្នាំ២០២០ នៅសាលាសង្កាត់សាក់សំពៅ ។ 

អំណោយដែលទទួលបានក្នុងមួយគ្រួសារមាន៖ អង្ករ២៥គីឡូក្រាម,ទឹកត្រី១យួរ,ទឹកសុីអុីវ១យួរ ,ទឹកសុទ្ធមួយកេស, មី១កេសនិងថវិកា៥ម៉ឺនរៀល។

តួលេខចុងក្រោយនៃចំនួនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅក្នុងខណ្ឌដង្កោគិតមកត្រឹមព្រឹកថ្ងៃទី ១៥ ខែតុលាឆ្នាំ២០២០នេះ មានសង្កាត់សាក់សំពៅចំនួន៤១៩គ្រួសារ,សង្កាត់គងនយចំនួន១៩៣គ្រួសារ ,សង្កាត់ទៀនចំនួន១១៨គ្រួសារ និងសង្កាត់ស្ពានថ្ម ៨៩៧គ្រួសារ សរុបចំនួន១.៦២៨គ្រួសារ ។ ប៉ុន្តែយ៉ាងណាក៏ដោយស្ថានភាពទឹកជំនន់មិនទាន់ធូរស្រាលនៅឡើយទេ វាបាននិងកំពុងធ្វើឲ្យតំបន់មួយចំនួននៃតំបន់សណ្ដស្ទឹងស្ពានព្រែកជ្រៃបន្តលិចលង់ជាបន្តបន្ទាប់ក្រោយពីតំបន់មួយចំនួននៅតាមសណ្ដស្ទឹងព្រែកត្នោត រងការលិចលង់ កាលពីអំឡុងល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ដោយទឹកជំនន់ ៕ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print