ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ..! សម្តេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់តំបន់ដែលទទួលរងគ្រោះដោយសារទឹកជំនន់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងទិសស្លោកមួយដែលសម្តេចបានលើកឡើងថា៖ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» គឺនៅបន្តិចទៀតនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងបង្ហាញវត្តមាននៅតំបន់ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នេះបើយោងតាមសម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ នាយកប្រតិបត្តិអង្គភាពសារព័ត៌មាន មួយនៅព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ។

ការអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីមើលនិងដឹកនាំផ្ទាល់អំពីការជម្លៀស និងការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដោយសារទឹកជំនន់។
សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងមានវត្តមានរួមសុខ រួមទុក្ខជាមួយប្រជាពលដ្ឋជានិច្ច គ្រប់កាលៈទេសៈ ដោយលោកគ្មានគិតពីការនឿយហត់ ទទួលបានការគោរព ស្រឡាញ់ពីជនរួមជាតិ ទាំងក្នុង-និងក្រៅប្រទេស។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា៖ គិតត្រឹមម៉ោង៤:៥០នាទីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ថវិកាទទួលបាន​ $6,037,700ដុល្លារ និង204លានរៀល ពីសប្បុរសជនសម្រាប់ជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេសយើង។
សប្បុរសជនដែលបានជួយមានចំនួន ៦៨រូប៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print