ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកចំនួន ៥កំពុងផ្សព្វផ្សាយលក់ ផលិតផលសម្រកទម្ងន់ Natural Seed DD Slirm គ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ១. Do Do Collection, b. American DD Brand, m DD Slim-giyn,la. DD Slim brisaARSys, Romduol Sim Online កំពុងផ្សព្វផ្សាយលក់ផលិតផលសម្រកទម្ងន់ឈ្មោះ Natural Seed DD Slim គ្មានលេខបញ្ជីកា និងគ្មាន ច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ គិតត្រឹមទី២៥ ខែកញ្ញា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលសូមជម្រាបថា តាមការពិនិត្យគុណភាពផលិតផលសម្រកទម្ងន់កន្លងមកបាន ពិនិត្យឃើញថាផលិតផលសម្រកទម្ងន់ដែលមានសកម្មភាពសម្រកបានលឿន ជាទូទៅមានលួចដាក់សារធាតុ Sbutreaming ដែលជាសារធាតុហាមឃាត់មិនឱ្យប្រើប្រាស់ក្នុងវិស័យឱសថសាស្ត្រ ព្រោះសារធាតុនេះធ្វើឱ្យប៉ះ ពាល់សុខភាពយ៉ាងធ្ងន់ធ្ងរដូចជាធ្វើឱ្យអ្នកប្រើប្រាស់ប្រឈមនិងហានិភ័យនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួង សុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផល Natural
Seed DD Skin ជាបន្តទៀតឱសថព្រោះផលិតផលនេះគ្មានប្រភពច្បាស់លាស់ ដូចនេះមិនអាចធានាបាននូវគុណភាព និងសុវត្តិភាពឡើយ។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកទាំងអស់ ខាងលើ និងគណនីផ្សេងៗទៀត ដែលផ្សព្វផ្សាយលក់ផលិតផលនេះទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១៧ ៨៦៦ មួ ញ ០១២ ៩៨៣ ៣៣៤,០១២ ៨៩២ ០២២, ០១២ ៥៦២ ៤៤៦, ០១៧ ៦០៦ ៦៧០ សូមភ្ជាប់មកជាមួយនូវរូបភាពគណនីហ្វេសប៊ុក ទាំង ៥ ខាងលើ និងផលិតផលសម្រកទម្ងន់ ៕
ដោយ៖ សុខ ខេមរា