សមត្ថកិច្ចចុះពិនិត្យសពបុរសម្នាក់ ខណៈមន្ទិលសង្ស័យស្លាប់ដោយអំពើឃាតកម្ម

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចចម្រុះបានសហការគ្នាចុះធ្វើកោសល្យវិច័យលើសពអ្នកបើកបរម៉ាសុីនច្រូតស្រូវដែលដេកស្លាប់ក្នុងអង្រឹងក្រោមផ្ទះ ខណៈមានការសង្ស័យស្លាប់ក្នុងករណីឃាតកម្ម។

ករណីសមត្ថកិច្ចសហការគ្នាចុះពិនិត្យសពខាងលើ ធ្វើឡើងនារសៀល ថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចក្រោមផ្ទះរបស់ឈ្មោះ សំ កែវ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអណ្តូងក្រសួង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

កម្លាំងសមត្ថកិច្ចចម្រុះចុះការងារខាងលើបានឲ្យដឹងថា សពឈ្មោះ គន ម៉ៅ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល បច្ចុប្បន្ន យកម៉ាស៊ីនច្រូតស្រូវមករកស៊ី និងស្នាក់នៅភូមិ.ឃុំកើតហេតុខាងលើ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលជំនាញបន្តទៀតថាជា លទ្ធផលការពិនិត្យ និងស្រាវជ្រាវសពជនរងគ្រោះរកពុំឃើញមានស្លាកស្នាមអ្វីទាក់ទងអំពើឃាតកម្មទេ គឺជនរងគ្រោះស្លាប់ដោយគាំងបេះដូង(ខ្យល់គរ)។
សាកសពក្រោយពិនិត្យរួចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ÷ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print