ឃោរឃៅម្ល៉េះបើកបុកមនុស្សសម្លាប់ហើយ ខ្លាចមិនស្លាប់ រួចថយរថយន្តមកកិនបន្ថែមដើម្បីផ្តាច់ជីវិត..!(មានវីដេអូ​)

ចែករំលែក៖

ភ្នំពេញ៖ សកម្មភាពជនសង្ស័យជាឃាតក បើករថយន្តបំបុកជនរងគ្រោះ ដែលគេបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ប្រហែលជិត១នាទី គឺបង្ហាញពីភាពសហាវព្រៃផ្សៃបំផុត ខណៈបើកបុកហើយ ខ្លាចជនរងគ្រោះមិនទាន់អស់ជីវិត រួចក៏បន្តថយរថយន្តមកកិនផ្តាច់ជីវិត ឈប់ឡានមើលថែមទៀត។ តាមរយះសកម្មភាពនេះ កើតចេញជាចម្ងល់ថា៖ តើជាបទល្មើសចរាចរណ៍ ឬអំពើឃាតកម្មគិតទុកជាមុន..?
បើតាមសមត្ថកិច្ច​ជំនាញខ្លះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា​ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក និងថយកិន​​មនុស្ស​សម្លាប់ ដែលកេីតឡេីងនៅចំណុច​ផ្លូវ​លេខ១៧៣​ កែងនឹងផ្លូវ​៣២៨​ ក្នុងសង្កាត់​ ទួលស្វាយព្រៃ១ ខណ្ឌ​បឹងកេងកង​ កាលពីវេលា​ម៉ោង​២៣៖៣០​ នាទី​ថ្ងៃ​ទី​ ១៥​ ខែ​តុលា​ ឆ្នាំ​ ២០២០នោះ មានជនបង្កឈ្មោះ​ យ៉ាន់​ណា​ លីណា​ ភេទ​ ប្រុស​ អាយុ​ ៣០​ ឆ្នាំ​ មុខរបរ​ ពេទ្យ​ធ្មេញ​ ស្នាក់នៅ​ផ្ទះ​លេខ​ ៥​ អឹម​ ក្រុម​ទី​ ៤​ ភូមិ​ ព្រៃព្រីង​ខាងត្បូង​ទី​ ១​ សង្កាត់​ចោម​ចៅ​ ២​ ខណ្ឌ​ ពោធិ៍​សែនជ័យ​ ដោយបើករថយន្ដបង្កម៉ាក​ Lexus NX 200T ពាក់ស្លាក​លេខ​ ភ្នំពេញ​ 2BH-8494។

សមត្ថកិច្ច​​ បានឃាត់ខ្លួន​ជនបង្កនៅ​ថ្ងៃ​ទី​១៦​ ខែ​តុលា​ ឆ្នាំ២០២០ នឹងកសាងសំណុំរឿងបញ្ជូន​​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដេីម្បី​ចាត់ការ​បន្ត​តាមច្បាប់ នាព្រឹកស្អែកនេះ ។
មជ្ឈដ្ឋានពីប្រជាពលរដ្ឋគាំទ្រចំពោះចំណាត់ការ របស់សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានធ្វើកិច្ចការនេះស្រាវជ្រាវឈានដល់ឃាត់ខ្លួន ជនសង្ស័យជាឃាតក បាន។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ រង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាព «នគរដ្រេហ្គន» តាមទូរស័ព្ទនៅយប់ថ្ងៃទី១៦ ខែតុលា មុននេះបន្តិចថា៖ ជនសង្ស័យពិតជា សមត្ថកិច្ចឃាត់ខ្លួនបានមែន ហើយចាត់ការតាមនីតិវិធីរបស់សមត្ថកិច្ចជំនាញ៕

ដោយ៖ សិលា

...

https://youtu.be/OQR8fUjxFy0

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print