លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះពិនិត្យវាស់វែងជាក់ស្តែង មានវិធានការចំពោះមុខ និងសម្រាប់អនាគត នៅចំនុចទីតាំងចំនួន ០៣ គឺនៅព្រែកហូ ប្រឡាយព្រែករទាំង និងស្ទឹងជ្រៅ ក្នុងខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២០ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង លោក គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានចុះពិនិត្យវាស់វែងជាក់ស្តែង ព្រមទាំងមានវិធានការចំពោះមុខ និងសម្រាប់អនាគត នៅចំនុចទីតាំងចំនួន ០៣ គឺនៅទីតាំង ព្រែកហូ ប្រឡាយព្រែករទាំងនិងស្ទឹងជ្រៅ ក្នុងខេត្តកណ្តាល ដែលជាទីតាំងចំណុចគន្លឹះក្នុងការរំដោះទឹកស្ទឹងព្រែកត្នោតនៅពេលមានជំនន់ម្តងៗ ទៅបឹងជើងលោង និងទន្លេបាសាក់ ។

មន្ត្រីបច្ចេកទេសបានឱ្យដឹងថា៖ ផ្អែកលើការពិនិត្យជាក់ស្តែង នៅចំនុចទីតាំងទាំង ០៣ខាងលើ បានឃើញថា ៖
– ត្រង់ស្ពានព្រែកហូរមានធារទឹក ២៤០ m3/s រីឯនៅផ្នែកខាងក្រោមចុងព្រែកវិញ ត្រង់ចំនុចស្ពានវត្តក្របៅ គឺបានថយនៅសល់ត្រឹមតែ ១៧ m3/s ប៉ុណ្ណោះ
– ត្រង់ចំនុចព្រែករទាំងមានធារទឹក ១៨៣ m3/s
– ត្រង់ចំនុចស្ទឹងជ្រៅមានធារទឹក ៦០ m3/s ដែលជាធម្មតាធារទឹកអាចមានដល់ចំនួន ១៥៤ m3/s នេះបង្ហាញថាស្ទឹងជ្រៅមានការរាំងស្ទះចរន្តដល់ទៅជាង០២ដង ។
ក្នុងករណីស្តារប្រព័ន្ធរំដោះទឹកទាំង០៣ ខាងលើបានល្អ នោះយើងនឹងអាចរំដោះទឹកបានរហូតទៅដល់ ៧៩៦ m3/s ៕

 

ដោ

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print