គ្រូបង្រៀនម្នាក់ជួសជុលម៉ាស៊ីនច្រូតស្រូវ អូសខ្សែភ្លើងដាច់រលាត់ប៉ះម៉ាស៊ីនមានចរន្តភ្លើងឆក់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាគ្រូបង្រៀនម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាបខណៈជួលជុលម៉ាស៊ីនច្រូត(ផ្សារម៉ាស៊ីន )
ដោយយកខ្សែភ្លើងដែលអូសមកផ្សារនោះបានដាច់រលាត់បណ្ដាលឱ្យប៉ះនឹងម៉ាស៊ីនមានចរន្តភ្លើងឆក់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារកាលពីវេលាម៉ោង១និង៥៥នាទីរសៀលថ្ងៃទី១៦ ខែតុលាឆ្នាំ២០២០ស្ថិតនៅចំណុច ភូមិតាកឹង ឃុំព្រៃធំ ស្រុកកំពង់រោទិ៍។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសរងគ្រោះមានឈ្មោះ ម៉ល សុភាព  អាយុ ៤១ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅក្នុង ភូមិឃុំខាងលើ។

បើតាមអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុគេឃើញលោកគ្រូបង្រៀនបានជួលជុលម៉ាស៊ីនច្រូត(ផ្សារម៉ាស៊ីន ) ហើយក៏បានអូសខ្សែភ្លើងមកផ្សារប៉ុន្តែចៃដន្យខ្សែនោះបានដាច់រលាត់មិនបានចាប់អារម្មណ៍ក៏បណ្ដាលឱ្យប៉ះនឹងម៉ាស៊ីនក៏ឆក់បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារប្រញាប់ប្រញាលជួយសង្គ្រោះដឹកមកកាន់មន្ទីពេទ្យបង្អែកស្រុកស្វាយទាបអកុសល ជនរងគ្រោះបានផុតដង្ហើមស្លាប់ទៅហើយ ។

បើតាមសមត្ថកិច្ចនគរបាលជំនាញបានឲ្យដឹងថាបុរសរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែនទើប
ប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ ដោយ៖  យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print