ខឹងបើករថយន្តវ៉ាគេមិនរួចដល់ពេលវ៉ារួចក៏ត្រឡប់ក្បាលមកវិញបាញ់មួយគ្រាប់ហើយបើកគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖​ ហេតុការណ៍​មួយបង្កអោយមានការភ្ញាក់ផ្អើលបន្ទាប់ពីមានរថយន្តមួយគ្រឿងបើកវ៉ារថយន្តមួយគ្រឿងទៀតមិនរួចតែពេលព្យាយាមវ៉ារួចបានប្រមាណ២០០ម៉ែត្រ​ក៏ត្រឡបក្បាលមកវិញហើយដកកាំភ្លើងបាញ់មួយគ្រាប់សំដៅកង់រថយន្តដែលគេវ៉ាតែសំណាងមិនត្រូវហើយបានបើកគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទីយប់​ ថ្ងៃទី​ ១២​ខែគុម្ភះ​ ឆ្នាំ​២០១៦​ នៅមុខវត្តជម្ពូវ័ន​ តាមបណ្តយផ្លូវជាតិលេខ៤​ ភូមិជម្ពូវ័ន​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍​សែនជ័យ​។

តាមសំដីជនរងគ្រោះបានអោយដឹងថា​ នៅមុនពេលកើតហេតុរួបគាត់បានបើករថយន្តកាមរីបាឡែនមួយគ្រឿងនិងមានប្រពន្ធកូនរួមដំណើរជាមួយផងដោយធ្វើដំណើរតាមបណ្តោយផ្លូវអូមឌឹមក្នុងទិសដៅពីលិចទៅកើតភ្លាមនោះក៏មានរថយន្តកាមរីមួយ្រគ្រឿងទៀតធ្វើដំណើរមកពីក្រោយក្នុងស្ថានភាពស្រវឹងនិងរ៉េពេញផ្លូវ។ បន្ទាបមករថយន្តនោះក៏ព្យាយាមបើកវ៉ារថយន្តគាត់តែមិនផុតលុះមកដល់កែងផ្លូវជាតិលេខ៤រថយន្តនោះក៏បានវ៉ាផុតរហូតមកដល់ចំណុចមុខវត្តជម្ពូវ័នរថយន្តកាមរីនោះបានត្រឡប់ក្បាលមកក្រោយវិញហើយដកកាំភ្លើងបាញ់មួយគ្រាប់សំដៅកង់រថយន្តរបស់គាត់តែមិនត្រូវរួចបើករថយន្តគេចខ្លួនបាត់ទៅ។ សាក្សីដដែលបានបន្តថា​ភ្លាមនោះគាត់បានបើករថយន្តដេញតាមពីក្រោយរហូតទៅដល់ផ្លូវរទះភ្លើងសង្កាត់សំរោងក្រោមក៏បាត់តែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ចោមចៅដើម្បីអោយសមត្ថកិច្ចជួយអនតរាគមន៍តាមចាប់ជនសង្ស័យមកដាក់ទោសតាមផ្លូវច្បាប់៕

image3(1)

image

image

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print