ឃារកសសហាវព្រៃផ្សៃសម្លាប់ក្មេងស្រីកាត់យកក្បាលទៅបាត់

ចែករំលែក៖

ខេត្តសៀមរាប៖ មានហេតុការគួរអោយរន្ធត់និងភ្ញាក់ផ្អើលមួយដោយសារ ឃាតកម្មសាហាវ ព្រៃផ្សៃ សម្លាប់ក្មេងស្រីម្នាក់ ហើយកាត់យកក្បាលទៅបាត់ នៅផ្ទះសំណាក់យីហ៊ោ ប្រាសាទកែវម្ដុំ ផ្លូវផ្សារញ៉ែ ក្នុងខេត្តសៀមរាប ហេតុការណ៍ ភ្ញាក់ផ្អើលបាន កើតឡើង នៅម៉ោង១២ថ្ងៃត្រង់ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច នៅកន្លែងកើតហេតុបាន និយាយថាឃាតកសម្លាប់នៅប្រហែលម៉ោង៥ ទៀបភ្លឺ ថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៦នេះក្នុងហេតុការណ៍នេះមាន សមត្ថកិច្ចចម្រុះជាច្រើន មាននគរបាលអាវុធហត្ថ រួមនិងអាជ្ញាធរ បានកំពុងតែធ្វើការ ត្រួតពិនិត្យ ដោយមានលោកសំរិទ្ធ សាខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបផងដែរ។ ក្រោយពិនិត្យសាកសពក្មេងស្រី តាមការសន្និដ្ឋាន របស់សមត្ថកិច្ចថានាង មានអាយុមិន លើសពី២០ឆ្នាំនោះទេ ស្លៀកខោខាវបោយ ជើងវែង សម្បុលស។ សាកសពត្រូវបាន ប្រទះឃើញ រ៉ុំកន្សែងពណ៍ផ្កាឈូក ញុតចូលក្រោមគ្រែ នៅបន្ទប់លេខ៣០១ នៃផ្ទះសំណាក់ខាងលើ  ចំណែកក្បាលសាកសព រកមិនឃើញនោះទេ នៅតាមបន្ទប់ទាំងអស់ របស់ផ្ទះសំណាក។

ដោយសារតែរកក្បាលក្មេងស្រីមិនទាន់ឃើញ ទើបសមត្ថកិច្ចមិនទាន់ស្គាល់ថានាងមានឈ្មោះអ្វីនោះទេរហូតមកដល់ពេលនេះ ហើយនៅតាម ភូមិឃុំសង្កាត់ក៏ទាន់បានដឹងថាមានគ្រួសារណាបាត់សាច់ញាតិបងប្អូននៅឡើយទេ​ តែផ្ទះសំណាក់ខាងលើត្រូវបានបិតបណ្ដោះអាសន្នសិន អ្វីៗស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ ៕

12669499_1548361308809080_7631323731981163750_n

12717441_1548361382142406_6338660044017077866_n

12734074_1548361338809077_1117999776133186425_n

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print