លោកទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យមើលទីតាំងភូមិសាស្រ្ត ដែលរងគ្រោះខូចខាតដោយសារទឹកជំនន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មេបញ្ជាការយោធភូមិភាគទី៥ បានចូលរួមអមដំណើរ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាន ចុះពិនិត្យមើលទីតាំងភូមិសាស្រ្ត ដែលរងគ្រោះខូចខាតដោយសារទឹកជំនន់។ 

សូមជម្រាបថា៖នៅថ្ងៃសៅរ៍ ០១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ឯក សំអូន  មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានចូលរួមអមដំណើរ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាន ចុះពិនិត្យមើលទីតាំងភូមិសាស្រ្តដែលរងគ្រោះ ខូចខាតដោយសារទឹកជំនន់ ដែលស្ថិតនៅក្នុងភូមិនាងកេត ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នៅក្នុងឱកាសនោះដែរ ក៏បានថ្លែងអំណរគុណដល់កងកម្លាំងគ្រប់ប្រភេទ ដែលបានសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយដល់ប្រជាពលរដ្ឋរងគ្រោះក្នុងគ្រោះទឹកជំនន់ ប្រកបដោយសុវត្ថិភាព និងបានទាន់ពេលវេលា៕

         

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print