អាជ្ញាធរខេត្តបាត់ដំបង .! សម្រេចផ្អាកបណ្តោះអាសន្នរថយន្តធុនធំគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៥ ផ្លូវខេត្តលេខ ១៥៧០ ផ្លូវខេត្តលេខ ១៥៩សេ និងផ្លូវខេត្តលេខ ១៥៩បេ១

ចែករំលែក៖

ខេត្តបាត់ដំបង៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកបណ្តោះអាសន្នរថយន្តធុនធំគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៥ ផ្លូវខេត្តលេខ ១៥៧០ ផ្លូវខេត្តលេខ ១៥៩សេ និងផ្លូវខេត្តលេខ ១៥៩បេ១ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង។
ក្នុងនោះបញ្ជាក់ថា៖ ស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ,មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង មេត្តាជ្រាបថា ៖ ក្រោយទទួលរង ឥទ្ធិពលព្យុះជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់ច្រើនយ៉ាងដំណ៌ដែលអាចកើតមានជំនន់ទឹកភ្លៀងជា លើកទី២ ដែលធ្វើអោយផ្លូវទូទាំងខេត្ត រងនូវការខូចខាតយ៉ាងខ្លាំង ។

ដើម្បីការពារសុវត្ថិភាពធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងបសគ្រោះថ្នាក់ដែលអាច កើតមានឡើងជាយថាហេតុ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង សូមធ្វើការផ្អាក បណ្តោះអាសន្ននូវរថយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ ផ្លូវខេត្តលេខ ១៥៧០ (បំបែកផ្លូវជាតិលេខ ៥៧ ដល់ អាងកំពីងពួយ ) , ផ្លូវខេត្តលេខ ១៥៩សេ (បំបែកផ្លូវជាតិលេខ ៥៧បេ ដល់ អូរស្ងួត ) និង ផ្លូវខេត្តលេខ ១៥៩បេ១ (បំបែកផ្លូវខេត្តលេខ ១៥៩បេ ដល់ ផ្លូវខេត្តលេខ ១៥៧០) ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ស្ពាន កុំអោយបាក់ស្រុត និងធានា ដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព ។

ក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋ នឹងអនុវត្តបានល្អនូវសេចក្តីជូន
ដំណឹងនេះ ដោយស្មារតីយោគយល់ និងសូមធ្វើដំណើរដោយប្រុងប្រយ័ត្នខ្ពស់ ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print