ភ្នំពេញ៖ លោកស្រី ខៀវ ទេព រង្ស៊ី កាញារីទ្ធ ប្រធានកត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងពិធី ដង្ហែរអង្គកឋិនទាន និងសូត្រមន្ត នៅវត្តលង្ការព្រះកុមារាម ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។
បច្ច័យដែលប្រមូលបានពីអង្គកឋិនទានសរុប ប្រមាណជាង៨៨លានរៀល និង ជាង៥ម៉ឺនដុល្លាសហរដ្ឋអាមេរិក ក្នុងនេះដែរ លោកស្រី ខៀវ ទេព រង្ស៊ី កាញារីទ្ធិ បាននាំយកនូវបច្ច័យរបស់លោក ខៀវ កាញ្ញារីទ្ធិ រួមនិងថ្នាក់ដឹកនាំក្រសួងព័ត៌មាន នូវបច្ច័យ សម្រាប់សង្កត់ត្រ័យនៃអង្គកឋិនទាននូវថវិការចំនួនជាង៦៥៨០០០០លានរៀល និងចូលរួមបច្ច័យ៥០០០ដុល្លាសហរដ្ឋអាមេរិកសម្រាប់ជាវសសរកុដិចំនួន២ដើមថែមទៀតផង៕
ដោយ៖ សិលា
...