ខេត្តបន្ទាយមានជ័យ៖ តាមបទបញ្ជាពីលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះពិនិត្យដល់ទីតាំង ពិនិត្យមើល ពីស្ថានភាពមានការលិចផ្លូវជាតិលេខ៥៨ ប្រវែង១២០ ទៅ១៣០ម៉ែត្រជាប់ព្រំដែនកម្ពុជា-ថៃ។
ការចុះពិនិត្យនិងឱ្យមន្ត្រីជំនាញទទួលខុសត្រូវមើលតំបន់នោះ ក្រោយពីលោករដ្ឋមន្ត្រី បានទទួលព័ត៌មានពីយប់មុិញ ថាមានភ្លៀងខ្លាំងនៅខាងទឹកដីថៃគួបផ្សំនឹងមានភ្លៀងក្នុងប្រទេសប្រមាណ២៥មម។ តែមិនមែនជាការបើកព្រលែងទឹកពីទំនប់ធំឈ្មោះ(ហួរយ៉ាង) របស់ថៃនោះឡើយ។ មន្ត្រីជំនាញបានបញ្ជាក់ថា៖ ទឹកទាំងនេះមួយចំណែកធំនឹងហូរប្រមូលចូលអាងត្រពាំងថ្មដែលបានបញ្ជាឲ្យបើកបន្ធូរបរិមាណតាំងពីព្រឹកមុិញមកម្លេះ។
សូមបញ្ជាក់ថា៖ ស្ថានភាទឹកនៅតាមព្រំដែនថៃ៖
1-អូរកំបុត ស្ថិតនៅ ឃុំគោករមៀត ស្រុកថ្មពួក ទឹកបានហូរចូលពីថៃ ម៉ោង១១ព្រឹកថ្ងៃទី១៧ ខែ តុលា ឆ្ន្នាំ២០២០ (ហូរខ្លាំង)។
2-អូរអាងក្តឹបថ្ម ទឹកហូរកាត់ថ្នល់ជាតិ លេខ ៥៨ លិចថ្នល់ជាតិប្រវែង ១២០ម-១៣០ម នៅឃុំគោករមៀត ស្រុកថ្មពួក។
* តាមពត័មាន មកពីទឹកភ្លៀងខ្លាំនៅថៃ យប់មុិញ៕
ដោយ៖ សុខ ខេមរា