ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបន្តដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យការកាយផ្តាច់ខ្នងទំនប់ទី៣ របស់ក្រុមហ៊ុនអានកូ វ៉ធើរ សឹបផ្លាយឱ្យទឹកហូរបានលឿន រំដោះការជន់លិចក្រុមទី១០ និងក្រុមទី១១ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយជំនន់ទឹកភ្លៀង បន្ទាប់ពីបានចុះពិនិត្យម្តងរួចមកហើយកាលពីព្រឹកមិញនេះ។
សូមបញ្ជាក់ថា ដើម្បីបញ្ចៀសការលិចលង់ ដោយជំនន់ទឹកភ្លៀងនៅទីតាំងខាងលើ ក្រៅពីបើកទ្វារទឹកជាប្រចាំចំនួនពីរបីថ្ងៃជាប់ ហើយទឹកនៅតែមិនស្រក នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ ២០២០ រដ្ឋបាលខេត្តព្រះសីហនុដឹកនាំដោយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ សហការជាមួយ ក្រុមការងារក្រុមហ៊ុនអានកូ វ៉ធើរ សឹបផ្លាយ ខេត្តព្រះសីហនុ បានសម្រេចកាត់ផ្តាច់ខ្នងទំនប់ទី៣ និងបានធ្វើការចុះពិនិត្យទាំងព្រឹក ទាំងពេលរសៀលដើម្បីឲ្យប្រាកដថាទឹកហូរបានលឿនបន្ទាប់ពីបានកាយផ្តាច់ខ្នងទំនប់ហើយ បញ្ចៀសផលប៉ះពាល់ពីតំបន់រងការលិចលង់៕
ដោយ៖ សិលា