បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តមួយគ្រឿងបានបើកបោះពួយយ៉ាងលឿនជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យ បាក់អស់ចំនួន ២កង់ ឯរថយន្តមិនទាន់អស់ល្បឿនរេចង្កូតជ្រុលទៅបុកសួនច្បារក្បែររបងព្រលានយន្តហោះអន្តរជាតិភ្នំពេញបណ្ដាលឱ្យឪពុកកូន២នាក់រងរបួសស្រាលត្រូវបញ្ជូនទៅមន្ទីរពេទ្យចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១០និង១៧នាទីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

យោងតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-7837បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណរួមដំណើរជាមួយក្មេងស្រីម្នាក់ត្រូវជាកូនបានបើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុរថយន្តលឿនពេកបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់ចំនួន២កង់ហើយរថយន្តមិនទាន់អស់ល្បឿនបន្តទៅបុកសួនច្បារក្បែររបងព្រលានយន្តហោះអន្តរជាតិភ្នំពេញរងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុហើយទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

    

...

ដោយ៖ផេង ភាព

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print