ប្រទះឃើញសាកសពបុរសម្នាក់ដេកផ្កាប់មុខលើផ្លូវរថភ្លើង និងកង់មួយគ្រឿង សង្ស័យករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ផ្កាប់មុខលើផ្លូវរថភ្លើងក្បែរកង់មួយគ្រឿងដែលគេសង្ស័យថាប្រហែលជាត្រូវរថយន្តបុក  បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវរថភ្លើង ខាងក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ប្រមាណជា១០០ ម៉ែត្រក្នុងសង្កាត់កាកាបទី២  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះគេមិនស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ពេលប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុខាងលើស្រាប់តែប្រទះឃើញបុរសម្នាក់ដេកស្លាប់ផ្កាប់មុខនៅលើផ្លូវរថភ្លើងក្បែរកង់មួយគ្រឿង រួចក៏បានរាយការណ៍ជូនទៅសមត្ថកិច្ចភ្លាមៗ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានក៏ដូចជាជំនាញបានចុះមកដល់កន្លែងកើតហេតុក៏បានពិនិត្យឃើញមានបំណែកជ័របាក់បែក បន្សល់ទុក២ទៅ៤បំណែក ឯកង់ជនរងគ្រោះ កង់ខាងក្រោយវៀចខូចខាតយ៉ាងដំណំ សមត្ថកិច្ចសន្និដ្ឋានថាជាករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកហើយរថយន្តបង្កបើករត់បាត់។

ចំពោះករណីនេះសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្ត។

ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ផេង ភាព

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print