ទីក្រុងប៉េកាំង​ព្រមានថានឹងចាប់ខ្លួន ជនជាតិអាមេរិកនៅប្រទេសចិន​

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងប៉េកាំង​កាលពីថ្ងៃទី​១៧ខែតុលា​បានព្រមានថា នឹងចាប់ខ្លួនជនជាតិអាមេរិកនៅក្នុងប្រទេសចិន ប្រសិនបើទីក្រុងវ៉ាស៊ីនតោន​មិនបញ្ចប់រាល់ការចោទប្រកាន់ទៅលើពលរដ្ឋ​ចិន​នៅអាមេរិកថាជាប់ពាក់ព័ន្ធចារកិច្ចនោះ។
សារព័ត៌មានរ៉យទ័របានផ្សាយថា​ រដ្ឋាភិបាលទីក្រុងប៉េកាំង​ជាច្រើនលើកបានស្នើដល់ទីក្រុងវ៉ាស៊ីនតោនបញ្ចប់រាល់សកម្មភាពចោទប្រកាន់ទៅលើក្រុមអ្នកជំនាញរបស់ចិន​នៅអាមេរិក ។ កាលពីថ្ងៃទី​១៤ខែតុលា ​ទឺប្រឹក្សា​ក្រសួងការបរទេសអាមេរិកបានព្រមានដល់ពលរដ្ឋ​របស់ខ្លួនកាត់បន្ថយការធ្វើដំណើរទៅកាន់ប្រទេសចិន​។ក្រសួងការបរទេសអាមេរិកបានលើកឡើងថា ចិនអាចចាប់ឃុំខ្លួន ពលរដ្ឋអាមេរិកគ្រប់ពេល​។
រដ្ឋាភិបាលអាមេរិក​បានចោទប្រកាន់ម្តងហើយម្តងទៀតទៅលើពលរដ្ឋចិននៅអាមេរិកថាបានធ្វើចារកិច្ច ផ្តល់ព័ត៌មានស្តីពីយោធាបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត​ទៅឲ្យរដ្ឋាភិបាលចិន​។
កាលពីខែកក្កដាក្រុម​ (FBI) បានចាប់ខ្លួនពលរដ្ឋ​ចិន៣នាក់ដោយចោទប្រកាន់ថាបានលាក់បាំង​អត្តសញ្ញាណរបស់ខ្លួន​ជាសមាជិក​កម្លាំងទាហានចិន​ ពេលដាក់លិខិតស្នើសំុស្រាវជ្រាវនៅអាមេរិក​។
កាលពីខែមុន​ទីក្រុងវ៉ាស៊ីនតោន​បានដកហូតលិខិតឆ្លងដែនរបស់ជនជាតិចិនដល់ទៅ​១០០០នាក់​ ហើយមិនអនុញ្ញាតឲ្យក្រុមនិស្សិតចិន​ចូលមកទឹកដីអាមេរិក​ឡើយ។សកម្មភាពខាងលើត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំង ថ្កោលទោសយ៉ាងខ្លាំងថាជាការ​រំលោភបំពានសិទ្ធិពលរដ្ឋ​៕

 

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print