កម្លាំងនគរបាលស្រុកឱរ៉ាល់បង្ក្រាបសង្វៀនបញ្ជល់មាន់ឃាត់ខ្លួនមនុស្ស៣នាក់ ដកហូតម៉ូតូ៦គ្រឿង មាន់៦ក្បាល

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ ក្រុមអ្នកញៀនល្បែងស៊ីសងក្នុងវង់សង្វៀនបញ្ជល់មាន់ស្ថិត​នៅចំណុចស្វាយអាត់ ក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ បាននាំគ្នារត់យ៉ាងប្រសេចប្រសាច ម្នាក់ៗភ័យស្លន់ស្លោ មិនដឹង​ព្រលឹងចេញដល់ណានោះទេ ព្យាយាមគេចពីរង្វង់សមត្ថកិច្ចកម្លាំងនគរបាល​ស្រុកឱរ៉ាល់កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ។

សមត្ថកិច្ចកម្លាំងនគរបាលខេត្តកំពង់ស្ពឺបានប្រាប់ “នគរដ្រេហ្គន” ឲ្យដឹងថា ភ្លាមៗនោះកម្លាំងបានឃាត់អ្នកញៀនល្បែងចំនួន៣នាក់ និងចាប់យកវត្ថុ​តាងក្នុងវង់ល្បែងរួមមាន ម៉ូតូចំនួន៦គ្រឿង ដែលម្ចាស់រត់គេចខ្លួន​បន្សល់ទុក​នៅកន្លែងកើតហេតុ មាន់៦ក្បាល ជញ្ជីងថ្លឹងសម្រាប់ប្រកួតចំនួន១ យកទៅ​រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់៕

IMG_9771

IMG_9770

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print