​រយៈពេល​៣​ថ្ងៃ​នៅ​តំបន់​ប្រវត្ដិសាស្ដ្រ​និង​តំបន់ឆ្នេរ​ខេត្ដ​ព្រះ​សីហ​នុ​ទទួលភ្ញៀវ​ទេសចរ​ជាង​១០​ម៉ឺន​នាក់

ចែករំលែក៖

​ភ្នំពេញ​៖​ រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ ចូល​ឆ្នាំ​ចិន​ និង​វៀតណាម​នៅ​តំបន់​ រមណីយដ្ឋាន​ប្រវត្ដិសាស្ដ្រ​ខេត្ដ​សៀម​ រាប​និង​តំបន់ឆ្នេរ​អូរ​ឈើទាល​ខេត្ដ​ ព្រះ​សីហ​នុ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្ដរជាតិ​ចូល​ទៅ​កម្សាន្ដ​ប្រមាណ​ ជាង​១០​ម៉ឺន​នាក់​ដោយ​ពុំ​បាន​បូក​បញ្ចូល​តំបន់​ទេសចរណ៍​ផ្សេងៗ​ទៀត​នៅ​ទូ​ទាំង​ ទេស​កម្ពុជា​ឡើយ​ ។​

​យោង​តាម​របាយការណ៍​របស់​ក្រសួង​ ទេសចរណ៍​ស្ដី​ពី​កំណើន​ភ្ញៀវ​ទេសចរ​ ជាតិ​និង​អន្ដរជាតិ​សម្រុក​ទៅ​កម្សាន្ដ​ តាម​រមណីយដ្ឋាន​ប្រវត្ដិសាស្ដ្រ​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន​ និង​វៀត​ ណា​ម​បាន​កើនឡើង​យ៉ាង​ខ្លាំង​បើ​ធៀប​ នឹង​រយៈពេល​ដូច​គ្នា​ ជា​ពិសេស​ខេត្ដ​ សៀមរាប​ (​អង្គរវត្ដ​)​ និង​តំបន់ឆ្នេរ​ សមុទ្រ​ខេត្ដ​ព្រះ​សីហ​នុ​ចាប់ពី​ថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ។​

​គេហទំព័រ​ផ្លូវការ​របស់​ក្រសួងទេសចរណ៍​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ តួលេខ​ភ្ញៀវ​ ទេសចរ​ដែល​ចូល​មក​កម្សាន្ដ​ខេត្ដសៀមរាប​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ចិន​និង​ វៀតណាម​រយៈពេល​៣​ថ្ងៃ​ទាំង​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្ដរជាតិ​សរុប​មាន​៧៥.៨៩០​នាក់​កើនឡើង​៩,៧០​ភាគរយ​ បើ​ប្រៀប​ ធៀប​នឹង​ឆ្នាំ​២០១៥​ ដែល​តួលេខ​ត្រឹម​ តែ​៦៩.១៧៥​នាក់​ប៉ុណ្ណោះ​ ។​ ក្នុង​នោះ​ភ្ញៀវ​ អន្ដរជាតិ​មាន​២៧.៨៩០​នាក់​កើន​២,៦៣​ភាគរយ​បើ​ប្រៀបធៀប​ឆ្នាំ​២០១៥​ (២៧.១៧៥​នាក់​)​ ។​ ចំណែកឯ​ភ្ញៀវ​ទេស​ ចរ​ជាតិ​មាន​៤៨.០០០​នាក់​កើនឡើង​ ១៤​្ប​២៨​ភាគរយ​បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​២០១៥​រយៈពេល​ដូច​គ្នា​មាន​ត្រឹមតែ​៤២.០០០​នាក់​ប៉ុណ្ណោះ​ ។​

​គេហទំព័រ​ដដែល​បាន​បញ្ជាក់​ថា​ តួលេខ​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​កម្សាន្ដ​នៅ​ខេត្ដ​ព្រះ​សីហ​នុ​រយៈពេល​៣​ថ្ងៃ​ ក្នុង​ ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ សរុប​មាន​ចំនួន​៧៤.២២៣​នាក់​ បាន​កើន​ ឡើង​១៧,៨៦​ភាគរយ​ បើ​ប្រៀបធៀប​នឹង​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ។​ ក្នុង​នោះ​តួលេខ​ភ្ញៀវ​ ទេសចរ​ជាតិ​មាន​ចំនួន​៦៦.៦៥៩​នាក់​ បាន​កើនឡើង​១៨,៩១​ភាគរយ​ រីឯ​តួលេខ​ ភ្ញៀវ​ទេសចរ​អន្ដរជាតិ​មាន​ចំនួន​៧.៥៦៤​នាក់​កើនឡើង​៩,០៧​ភាគរយ​ ។​

​ទន្ទឹម​នឹង​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​ទេសចរ​បរទេស​កើនឡើង​ដូច​ខាងលើ​នេះ​ក្រសួងទេសចរណ៍​បាន​និង​កំពុង​យកចិត្ដទុកដាក់​លើ​វិស័យ​អេកូ​ទេសចរណ៍​ ថែម​ទៀត​ ពីព្រោះ​វិស័យ​អេកូ​ទេស​ ចរណ៍​គឺជា​គន្លឹះ​នៃ​ការ​អភិវឌ្ឍ​ប្រកប​ ដោយ​និរន្ដរភាព​ (eco-tourism:​ the​ key​ to​ sustainable​ tourism)​ តួយ៉ាង​ដូច​ជា​ ខេត្ដមណ្ឌលគិរី​ក៏​មាន​ផែនការមេ​ក្នុង​ ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​របស់​ខ្លួន​ ដែរ​ ហើយ​ក្រសួងទេសចរណ៍​ក៏​កំពុង​ រៀបចំ​ច្បាប់​ស្ដី​ពី​អេកូ​ទេសចរណ៍​ផង​ ទៀត​ ។​ ក្នុង​នោះ​ក្រសួង​បាន​អំពាវនាវ​សូម​ ឱ្យ​ថ្នាក់​ក្រោម​ជាតិ​ស្ថាប័ន​ពាក់ព័ន្ធ​និង​ ប្រជាពលរដ្ឋ​ចូលរួម​ឱ្យ​បាន​គ្រប់ៗ​គ្នា​ ៕​

Sarim_1 copy

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print