ខេត្ដកំពង់ធំ៖ បច្ចុប្បន្ននៅចំណុចផ្លូវ បំបែកផ្លូវជាតិលេខ៦ទៅផ្លូវជាតិលេខ ៦២ពីខេត្ដកំពង់ធំទៅកាន់ខេត្ដព្រះវិហារ ហាក់គ្មានសណ្ដាប់ធ្នាប់ទាល់តែសោះ ដែលធ្វើឱ្យប្រជាពលរដ្ឋរិះគន់ទៅលើ លោកអភិបាលស្រុកនេះថា មិនបានអើ ពើក្នុងការរៀបចំសណ្ដាប់នៅទីនោះទើបបង្កឱ្យមានការកកស្ទះចរាចរណ៍និងគ្រោះ ថ្នាក់ចរាចរណ៍កើតមានជាញឹកញាប់។
ប្រជាពលរដ្ឋដែលមានលំនៅឋាននៅ ក្បែរទីនោះបានឱ្យដឹងថា ការបាត់បង់ សណ្ដាប់ធ្នាប់នៅទីនោះគឺបង្កឡើងពីអាជីវ ករនិងអ្នកបើកបររថយន្ដតាក់ស៊ីដោយពួកគេដាក់តូបលក់ដូរនៅលើចិញ្ចើម ផ្លូវទាំងសងខាងដែលធ្វើឱ្យរថយន្ដតាក់ ស៊ីមិនអាចចូលទៅក្នុងចំណតបានក៏ចតនៅលើទ្រូងផ្លូវតែម្ដង ។ ពេលដែលពួក គេដេញចាប់ម៉ូយម្ដងៗបានរត់ប្រសេច ប្រសាចពេញដងផ្លូវដូចជាហ្វូងគោដែល អាចនឹងបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុក៏មានដែរ។ លើសពីនេះទៀតសូម្បី តែគម្របលូនៅសងខាងតាមចិញ្ចើម ផ្លូវនោះក៏រថយន្ដតាក់ស៊ីទាំងនេះបើកឆ្វែល ចាប់ម៉ូយជាន់បាក់បែកខ្ទេចអស់ជាច្រើន កន្លែងដែរ ប៉ុន្ដែថៅកែចំណត និងនគរ បាលសណ្ដាប់ធ្នាប់ស្រុកកំពង់ស្វាយដែល ប្រចាំការនៅទីនោះមិនខ្វល់ខ្វាយទេគឺរង់ចាំតែយកលុយប៉ុណ្ណោះ ។
ប្រភពដដែលបន្ដថា ចំពោះទង្វើនេះ ពួកគាត់បានសុំឱ្យមានអន្ដរាគមន៍ពី សមត្ថកិច្ចនៅទីនោះនិងស្នើសុំទៅលោកអ៊ឹម ថន អភិបាលស្រុកកំពង់ស្វាយច្រើន ដងហើយ ប៉ុន្ដែមិនដឹងជាយ៉ាងម៉េចទើប ស្ងាត់ឈឹងរហូតមកទល់ពេលនេះ។
ចំពោះការលើកឡើងនេះលោកវរ សេនីយ៍ត្រី ខេន ឈុនគ័រ អធិការនគរ បាលស្រុកកំពង់ស្វាយបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា សមត្ថកិច្ចនគរបាល ស្រុកបានចេញរៀបចំសណ្ដាប់ធ្នាប់នៅ ទីនោះជាញឹកញាប់ដែរប៉ុន្ដែប្រៀបដូចជាវែកចក ។
លោកអធិការបានបន្ដថា ចំពោះ ករណីនេះគឺលោកបានធ្វើរបាយការណ៍ទៅ ថ្នាក់លើដើម្បីសុំគោលការណ៍ហើយ។ ចំណែកលោកអភិបាលស្រុកកំពង់ស្វាយ គឺលោក អ៊ឹម ថន បានមានប្រសាសន៍ ថា ដោយសារតែនៅទីនោះមានការរីក ចម្រើនយ៉ាងឆាប់រហ័សបានធ្វើឱ្យអ្នករត់តាក់ស៊ីទៅខេត្ដសៀមរាប និងទៅខេត្ដ ព្រះវិហារចេញពីចំណតរថយន្ដក្រុងស្ទឹងសែនទៅចាប់ម៉ូយនៅទីនេះ ហើយនៅ ទីនោះក៏គ្មានចំណតរថយន្ដផងនោះទើប ធ្វើឱ្យទីមានសកម្មភាពអនាធិបតេយ្យ និងខូចសណ្ដាប់ធ្នាប់។ ប៉ុន្ដែអាជ្ញាធរ ស្រុកបានរាយការណ៍សុំគោលការណ៍ទៅខេត្ដហើយៗខេត្ដក៏បានឯកភាពនូវគោល ការណ៍មួយចំនួនដូចជាបង្កើតចំណតរថយន្ដជាដើម ៕
ដោយ៖ វិបុល