​អាជ្ញាធរ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ព្រែក​បាក់​ស្នោ​តែ​ពលរដ្ឋ​បារម្ភ​ខ្លាច​បាន​តែ​មួយ​ចម្អិន​កំពឹស

ចែករំលែក៖

​ខេត្ដបាត់ដំបង​៖​ កាលពី​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​កន្លង​ទៅ​ថ្មីៗ​នេះ​កម្លាំង​ចម្រុះ​បាន​ ចុះ​កាប់​ទម្លាយទំនប់​ព្រែក​បាក់​ស្នោ​ ដែល​ ឈ្មួញ​ម្នាក់​បាន​ទប់​បូម​យក​ត្រី​នោះ​ ហើយ​ បាន​ដោះ​លែង​ត្រី​ដោយ​ជោគជ័យ​ដែល​ ប្រតិបត្ដិការ​នេះ​ដឹកនាំ​ដោយ​លោក​ អភិបាលរង​ស្រុក​មោងឫស្សី​គឹ​ម​ ស៊ា​ ។​

​សកម្មភាព​បង្ក្រាប​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​សាទរ​យ៉ាង​ខ្លាំង​ ប៉ុន្ដែ​តាម​ប្រភព​ ពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ តំបន់​នោះ​បាន​បញ្ជាក់​ប្រាប់​ នៅ​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ថា​ ពួក​គាត់​នៅ​តែ​ ពុំ​ទាន់​មាន​ជំនឿ​មួយ​រយ​ភាគរយ​ទៅ​លើ​ការ​បង្ក្រាប​នេះ​នៅឡើយ​ទេ​ ។​ ដោយ​ ពួក​គាត់​ចាត់​ទុក​សកម្មភាព​នេះ​បាន​ត្រឹមតែ​ឆ្ពិន​ភ្នែក​ប្រជាពលរដ្ឋ​និង​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ​មាន​ន័យ​ថា​ធ្វើ​មួយ​ចម្អិន​ កំពឹស​ ។​

​គួរ​រំលឹក​ថា​ ចំណុច​ព្រែក​បាក់​ស្នោ​ជា​ តំបន់​អភិរក្ស​ដ៏​ធំ​មួយ​ដែល​សម្បូរ​ទៅ​ ដោយ​មច្ឆជាតិ​ចម្រុះ​តូច​ធំ​ ស្ថិត​ក្នុង​ឃុំ​ជ្រៃ​ ស្រុក​មោងឫស្សី​ ខេត្ដបាត់ដំបង​ ។​ កន្លង​ មក​តំបន់​មួយ​នេះ​បាន​រង​គ្រោះ​ពី​សំណាក់​ឈ្មួញ​ម្នាក់​ឈ្មោះ​តែ​ ប៊ុ​ន​យី​ម​ បាន​លើក​ ជា​ទំនប់​យ៉ាង​ធំ​ ដើម្បី​បូម​យក​ត្រី​ជា​រៀង​ រាល់​ឆ្នាំ​ជា​លក្ខណៈ​ឯកជន​ ព្រម​ជាមួយ​ គូកន​ដែល​ជាម​ន្ដ្រី​ជំនាញ​ដទៃ​ទៀត​បាន​យ៉ាង​រលូន​អស់​ជា​ច្រើន​រដូវ​មក​ហើយ​ ដោយសារ​តែ​អធិរាជ​ឈ្មួញ​ឈ្មោះ​ តែ​ ប៊ុ​ន​យី​ម​ នេះ​ចេះ​ចែករំលែក​លាភសក្ការៈ​ ដល់​ក្រុម​មន្ដ្រី​ជំនាញ​ ទើប​ប្រព្រឹត្ដ​បាន​ យូរ​បែប​នេះ​ ។​ ដោយសារ​មើលឃើញ​ពី​ បញ្ហា​នេះ​ប្រជាពលរដ្ឋ​បាន​ខ្សឹប​ដាក់​ ត្រចៀក​អ្នក​សារព័ត៌មាន​ទើប​មាន​វិធានការ​បង្ក្រាប​យ៉ាង​មាន​ប្រសិទ្ធភាព​តែ​ម្ដង​ ។​

​ទោះបីជា​យ៉ាងនេះ​ក្ដី​ប្រជាពលរដ្ឋ​ សំណូមពរ​បន្ថែម​ដល់​លោក​ច័ន្ទ​ សុផល​ អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​បាត់ដំបង​ សូម​មេត្ដា​យកចិត្ដទុកដាក់​បន្ដ​ទៅ​មុខ​ ទៀត​ ។​

​ឆ្លើយ​តប​ទៅ​នឹង​ក្ដី​កង្វល់​របស់​ប្រជាពលរដ្ឋ​នេះ​លោក​ គឹ​ម​ ស៊ា​ អភិបាលរង​ ស្រុក​មោងឫស្សី​ធ្លាប់​បាន​អះអាង​កាលពី​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ថា​ លោក​នឹង​មិន​ឱ្យ​ ឈ្មួញ​ណា​ម្នាក់​មក​ប្រព្រឹត្ដ​ជា​លើក​ទី​២​ នៅ​តំបន់​នោះ​ទៀត​ទេ​ ទោះបី​អ្នក​នោះ​ជា​ នរណា​ក៏​ដោយ​ព្រោះ​លោក​ការពារ​ សម្បត្ដិ​រួម​ ។​ ដូច្នេះ​គ្មាន​នរណា​ម្នាក់​មក​ ទប់​ឃាំង​ធ្វើ​ជា​លក្ខណៈ​ឯកជន​បន្ដ​ជា​លើក​ទី​ពីរ​ឡើយ​ ហើយ​លោក​ក៏​សុំ​ឱ្យ​ប្រជា​ពល​ រដ្ឋ​រាយការណ៍​ជា​បន្ទាន់​អំពី​សកម្មភាព​ បទល្មើស​នេះ​បើសិនជា​មាន​បន្ដ​ ៕​

nkw_1 copy

...

ដោយ៖  វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print