​លិខិត​មិត្ត​អ្នក​អាន​៖​ ផ្លូវ​ធំៗ​ជុំវិញ​សួនច្បារ​ផ្សារ​ចាស់​ក្លាយជា​ចំណាប់ខ្មាំង​របស់​អ្នកលក់​រថយន្ត​

ចែករំលែក៖

​ម្ង៉ៃ​ណោះ​ ខ្ញុំបាទ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ក្បែរ​សួនច្បារ​ផ្សារ​ចាស់​ ចាប់ពី​ចំណុច​មុខ​ស្ថានីយ​រថភ្លើង​ រហូត​ដល់​មាត់ទន្លេ​ ខ្ញុំបាទ​សង្កេត​ឃើញ​ថា​ ផ្លូវ​សងខាង​សួនច្បារ​នេះ​ ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​ហ្វូង​រថយន្ត​ដាក់​តាំង​លក់​ស្ទើរតែ​មិន​អាច​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​២​គ្រឿង​ចៀស​គ្នា​បាន​នោះ​ឡើយ​ ។​ ខ្ញុំបាទ​មិន​នឹក​ស្មានថា​ កំណាត់​ផ្លូវ​នៅ​កណ្តាល​ទីក្រុង​ បែរជា​ត្រូវ​ជាប់​សោ​របស់​ក្រុម​អ្នកលក់​រថយន្ត​យ៉ាងនេះ​សោះ​ ។​

​ក្នុង​នាម​ប្រជាពលរដ្ឋ​ម្នាក់​ មិនដឹង​ថា​ តើ​អាជ្ញាធរ​ខណ្ឌដូនពេញ​ ក៏​ដូច​ជា​សាលា​រាជធានី​ភ្នំពេញ​បាន​ជ្រាប​អំពី​ទិដ្ឋភាព​នៅ​ជុំវិញ​សួនច្បារ​នោះ​ដែរ​ ឬ​យ៉ាងណា​ទេ​ ។​ ឬ​មួយ​ក៏​ជា​ផែនការ​របស់​អាជ្ញាធរ​ ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​ក្រុម​អ្នកលក់​រថយន្ត​យក​រថយន្ត​មក​តាំង​លក់​បែប​នេះ​ឬ​?​ បើ​យ៉ាង​ដូច្នេះ​មែន​ អាជ្ញាធរ​គួរតែ​ហាមប្រាម​អ្នក​ធ្វើ​ដំណើរ​ ឬ​ជូនដំណឹង​ចំពោះ​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​ឆ្លងកាត់​កំណាត់​ផ្លូវ​ជុំវិញ​សួនច្បារ​នោះ​ទេ​ ។​

​គេ​គួរតែ​រៀបចំ​សួនច្បារ​ឲ្យ​ក្លាយទៅជា​កន្លែង​កម្សាន្ត​សម្រាប់​ប្រជាពលរដ្ឋ​ហាត់ប្រាណ​ផង​ដែរ​ ។​ ប៉ុន្តែ​អ្វី​ដែល​បាន​និង​កំពុង​កើតឡើង​នៅ​ជុំវិញ​សួនច្បារ​ផ្សារ​ចាស់​ ចាប់ពី​ផ្លូវ​ព្រះ​មុនី​វង្ស​ ដល់​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ វា​ក្លាយទៅជា​ចំណាប់ខ្មាំង​របស់​ក្រុម​អ្នកលក់​រថយន្ត​នោះ​ទៅ​វិញ​ ។​ មិនតែប៉ុណ្ណោះ​ ផ្លូវ​នៅ​បរិវេណ​កន្លែង​កម្សាន្ត​របស់​កុមា​រា​ កុមារី​ សួន​កុមារ​វត្ត​ភ្នំ​ ក៏​ពោរពេញ​ទៅ​ដោយ​រថយន្ត​តាំង​លក់​ដែរ​ ៕​

12

...

ដោយ៖ ប្រជាពលរដ្ឋ​ម្នាក់​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print