ខេត្តត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងពន្ធនាគារ (មណ្ឌលកែប្រែ ម៣) បានឃាត់ខ្លួនទណ្ឌិតចំនួន៣នាក់ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀនក្នុងបទល្មើសជាក់ស្ដែងនៅពន្ធនាគារ ស្ថិតក្នុងភូមិ-ឃុំត្រពាំងថ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបានឲ្យ “នគរដ្រេហ្គន” ដឹងថា ទណ្ឌិតទី១-មានឈ្មោះ វ៉ាង វ៉ាន់ថាយ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិរៀតណាម ទី២-ឈ្មោះ ប៊ុន ទ្រី ភេទប្រុស អាយុ៤៥ឆ្នាំ និងទី៣-ឈ្មោះ ឯក ប៊ុនលី ភេទប្រុស អាយុ៥៥ឆ្នាំ ព្រមទាំងចាប់យកវត្ថុតាងរួមមានថ្នាំញៀង១៣កញ្ចប់ ម្សៅក្រាមពណ៌ស ក្នុងនោះមាន៩កញ្ចប់ធំ ដែលជនល្មើសធ្វើសកម្មភាពចែកចាយក្នុងពន្ធនាគារ។
សមត្ថកិច្ចបានសាកសួរនិងកសាងសំណុំរឿងតាមនិតិវិធីទៅសាលាដំបូងចាត់ការបន្តរ ៕
...
ដោយ៖ សុខ ខេមរា