ខេត្តសៀមរាបៈ ជនសង្ស័យប្រុសស្រីចំនួន៣០នាក់ ត្រូវបានសមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបង្ហាញមុខកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ពាក់ព័ន្ធករណី ប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងក្រុង។
ប្រត្តិបត្តិការបង្ក្រាបក្រុមជនសង្ស័យទាំងនេះ សមត្ថកិច្ចបានប្រើប្រាស់ថេរវេលាយ៉ាងតិច៣ថ្ងៃចាប់ពីថ្ងៃទី១១-១៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង រួមទាំងវត្ថុតាងចាប់យកបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធី ៕
...
ដោយ៖ សុខ ខេមរា