បុរសម្នាក់សតិមិនប្រក្រតី ឡើងកាប់ខ្សែភ្លើង និងលោតពីលើផ្ទះល្វែងជាន់ទី២សំណាងមិនស្លាប់

ចែករំលែក៖

ភ្នំពេញ : ហេតុការណ៍​ភ្ញាក់ផ្អើលមួយដោយសារតែបុរសម្នាក់ ដែលមានសតិមិនគ្រប់បាន  ឡើងបង្គោលខ្សែភ្លើង កាប់ខ្សែភ្លើង រួចលោតពីលើផ្ទះជាន់ទី២ សំណាងល្អ ធ្លាក់មកលើដីខ្សាច់ មិនបណ្ដាលឲ្យបាត់បង់ជីវិតនោះទេធ្វើឲ្យ ផ្អើលអស់ប្រជាពលរដ្ឋ និងសមត្ថកិច្ច នាំគ្នាជួយអន្តរាគមន៍ ទាំងព្រឹក។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៦ ស្ថិតនៅ ផ្ទះល្វែងកំពុងសាងសង់ថ្មី តាមផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ នេម នឿន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ កម្មករសំណង់ មានជម្ងឺ ផ្នែកខួរក្បាល មានប្រពន្ធឈ្មោះ សែម គឿន អាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិក្រាំងខ្នុរ ឃុំដំណាក់វាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។

តាមសម្តី ស្រ្តីជាប្រពន្ធ ជនងគ្រោះបានឱ្យដឹងថា ប្ដីគាត់មានជម្ងឺ ខួរក្បាល ចេះតែនិយាយរវើរវាយ ផ្តេសផ្តាស់ ចេះតែដើរ ចេញពីផ្ទះ ហើយកាលពីថ្ងៃទី១២ ម្សិលមុិញ បានយកទៅពិនិត្យនៅមន្ទីរពេទ្យ ហើយគ្រូពេទ្យ បានឱ្យទាំងថ្នាំ ខួរក្បាល ដើម្បីរំងាប់អារម្មណ៍ រហូតមកដល់ព្រឹកថ្ងៃទី ១៣ខែកុម្ភ:នេះ ពេលដែលខ្លួនចេញទៅធ្វើការងារបាត់ ប្តីនៅដេកក្នុងបន្ទប់ជួលម្នាក់ឯង រហូតមកដល់វេលាខាងលើប្តី របស់គាត់បានចេញដើរ តាមផ្លូវនិងកាប់ខ្សែរភ្លើង រួចឡើងលើផ្ទះល្វែង កំពុងសាងសង់ជាន់ទី២ លោតចុះមកក្រោមបង្កការភ្ញាក់ផ្អើល ទាំងពលរដ្ឋទាំងសមត្ថកិច្ច ចាប់ឃាត់ ។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះដើរតាមផ្លូវ និយាយរអ៊ូ តែម្នាក់ឯង រួចមកដល់ចំណុចខាងលើ ស្រាប់តែជនរងគ្រោះ ឡើងតាមបង្គោលភ្លើងនៅជាប់សំណង់ផ្ទះល្វែង  នៅជាប់ជាន់ទី២ រួចយកកាំបិទកាប់ផ្តាច់ខ្សែភ្លើង ហើយលោតចុះមកដី សំណាងហើយដែល ជនរងគ្រោះ ពេលលោតចុះមក ចំគំនរដីខ្សាច់ ពុំបង្កឱ្យរងរបួសធ្ងន់ធ្ងរនោះទេ តែជៀសវាងជនរងគ្រោះបង្កបញ្ហាតទៅទៀត នាំគ្នាចាប់ចង ជាបណ្តោះអាសន្ន រងចាំគ្រួសារមកទទួលយកជនរងគ្រោះទៅវិញ ៕

image3 (1)

image2

image1

...

ដោយ៖ សុខាសនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print