អ្នករៀបចំ​បាតុកម្ម​ថៃ ​ប្រាប់​អ្នកចូលរួម​របស់​ពួកគេ​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ Telegram ដើម្បី​ទាក់ទង​គ្នា​វិញ ព្រោះ Facebook….

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីមាន​ពាក្យ​ចចាមអារ៉ាម​ថា រដ្ឋាភិបាល​ថៃ​នឹង​ចាត់វិធានការ​ទៅលើ​គ្រុប Facebook របស់​បាតុករ ស្រាប់តែនៅ​ថ្ងៃទី​១៨ ខែតុលាថ្មីៗនេះ អ្នករៀបចំ​បាតុកម្ម​ថៃ បាន​ប្រាប់​អ្នកចូលរួម​របស់​ពួកគេ​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ Telegram ដើម្បី​ទាក់ទង​គ្នា​វិញ សំដៅ​កាត់បន្ថយ​ហានិភ័យ​ពី​ការប្រើប្រាស់​ប្រព័ន្ធ​ទាក់ទង​សព្វថ្ងៃ​ដែល​ផ្ដោតលើ Facebook ។

​ជាក់ស្តែងក្រុម Free Youth និង រណសិរ្ស​បង្រួបបង្រួម​ដើម្បី Thammasat និង​បាតុកម្ម (UFTD) ដែលជា​អ្នករៀបចំ​បាតុកម្ម​ប៉ុន្មាន​ថ្ងៃ​មកនេះ បាន​បង្ហោះ​នៅលើ​ទំព័រ Facebook ថា​៖ក្រសួង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ បានស្នើ​សុំ​រួចហើយ​ក្នុងការ​លុប​គេហទំព័រ​របស់​ពួកគេ​ពី​បណ្ដាញ​សង្គម Facebook ។​នេះបើតាម​ការចេញផ្សាយរបស់កាសែត Bangkok Post ។

​ក្រុម Free Youth បញ្ជាក់ទៀតថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក៏បាន​ជំរុញ​ឲ្យអ្នកតាមដាន​របស់ខ្លួន​ប្តូរ​ទៅប្រើ Telegram វិញ ដោយបាន​ផ្តល់​ការណែនាំ​អំពី​របៀប​កំណត់​ឯកជន​ភាព និង​សុវត្ថិភាព​នៅក្នុង​កម្មវិធី​ដើម្បី​លាក់​លេខ​ទូរស័ព្ទ​របស់​ពួកគេ​ផងដែរ​។ ចំណែក​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ UFTD ក៏បាន​ប្រកាសថា ខ្លួន​កំពុង​ផ្លាស់ប្តូរ​ទៅ​ទំព័រ​Facebook ថ្មី​មួយ​ដែលមាន​ឈ្មោះថា UFTD V.2  និង​បានស្នើ​សុំឱ្យ​អ្នកតាមដាន​របស់ខ្លួន​ទាក់ទង​តាមរយៈ Telegram ផងដែរ​។​

ដោយឡែក លោក Buddhipongse Punnakanta រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​របស់​ថៃ ជុំវិញបញ្ហានេះដែរ លោក បានលើកឡើងថា រាល់​ការសម្រេចចិត្ត​ណាមួយ​ក្នុង​ការបិទ​គេហទំព័រ​របស់​ក្រុមអ្នកតវ៉ា អាស្រ័យ​នៅ​នឹង​ប៉ូលិស ហើយ​ចំណាត់ការ​បែប​នោះ ក៏​តម្រូវឱ្យមាន​ការយល់ព្រម​ពី​សំណាក់​ម្ចាស់ Facebook ខ្លួនឯង​ផងដែរ​។ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចរូបនេះ បានបន្ថែមថា ក្រសួង​មិនត្រូវ​បាន​ទាក់ទង​ដោយ​ប៉ូលីស​ពី​ចំ​ណាត​ការ​បែបនេះ​ទេ​។​

លោក Buddhipongse បានសង្កត់ធ្ងន់ថា៖ «​ការស្នើសុំ​បិទ ជាធម្មតា ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​ដំណើរការ ហើយក៏​វា​តម្រូវឱ្យមាន​ដីកា​របស់​តុលាការ​ដើម្បី​បន្ត​នីតិវិធី​ដែរ​» ។ រដ្ឋមន្ត្រី​រូបនេះ បានគូសបញ្ជាក់ថា ក្រសួង​របស់លោក មាន​កាតព្វកិច្ច​រង់ចាំ​ការស្នើសុំ​របស់​ប៉ូលិស​ជា​ផ្លូវការ ហើយនឹង​ពិចារណា​ការស្នើសុំ​ការ​លុប​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Free Youth  និង UFTD  ណា ដែល​បាន​ផ្សព្វផ្សាយ​មាតិកា​ដែល​ត្រូវ​ចាត់ទុកថា បាន​រំលោភ​លើ​ក្រឹត្យ​បន្ទាន់​ដែល​បានដាក់​ចេញពី​សប្តាហ៍​មុន​។​ក្រឹត្យ​បន្ទាន់​ខាងលើ ដើម្បី​រក្សា​ច្បាប់​និង​សណ្តាប់ធ្នាប់​នៅ​ចំពោះមុខ​ការកើនឡើង​នៃ​ការតវ៉ា​នៅតាម​ដងផ្លូវ​។​

​ដោយឡែកទាក់ទិននឹងករណីនេះដែរ អនុ​លេខាធិការ​អចិន្ត្រៃយ៍​ក្រសួង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល លោក Phuchaphong Notthaisong ក៏បានអះអាងថា ក្រសួង​លោក​មិនមាន​សិទ្ធិអំណាច​ក្នុងការ​ចាប់ផ្តើម​ដំណើរការ​នៃ​ការបញ្ជូន​សំណើ​លុបចោល​ទៅកាន់ Facebook នោះទេ​។ប៉ុន្តែ​ក្រសួង​លោក​អាច​ចាត់វិធានការ​តាមច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ​លើ​សកម្មភាព​ដែល​ខុសច្បាប់​លើ​អ៉ីនធើណេ​ត​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print