ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ព្រះរាជទានអំណោយដល់ប្រជារាស្រ្ត រងគ្រោះដោយគ្រោះទឹកជំនន់ដើម្បីសម្រាលទុក្ខលំបាក ចំនួន ៦៧៤គ្រួសារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រោមព្រះរាជហឫទ័យខ្វល់ខ្វាយជានិច្ចអំពីបញ្ហាគ្រោះទឹកជំនន់ដែលកំពុងកើតមានតាមបណ្តាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា និងទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្រ្ត នាវេលាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ ក្រុមមន្រ្តី នៃក្រសួងព្រះបរមរាជវាំង នាំយក​ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមជាព្រះរាជទានរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្រ្ត រងគ្រោះដោយគ្រោះទឹកជំនន់ដើម្បីសម្រាលទុក្ខលំបាក ចំនួន ៦៧៤គ្រួសារ ស្ថិតក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយគ្រួសារនីមួយៗទទួលបាន អង្ករ ៥០គីឡូ មី ១កេស ឃីត ១កញ្ចប់ ( មុង ១ ក្រមា ១ សារុង ១ ភួយ ១) ត្រីខ ១០កំប៉ុង កៅស៊ូតង់ ចំនួន ១ សាប៊ូដុំ ចំនួន ៥ដុំ អាវយឺតស្លាកព្រះរាជអំណោយ ១ និងថរិកា ៤០មុឺនរៀល។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋប្រមាណជា២មុឺនគ្រួសារនៅខេត្តបន្ទាយមានជ័យ រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានអញ្ជើញចុះទៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។ សម្តេចនឹងបន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋចាប់ពីថ្ងៃទី២១-២២តុលានេះ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃនេះថា ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត រងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកបាក់ទំនប់ពី អូរខៃដន ត្រូវជួយអន្តរាគមន៍ទៅកាន់ទីទួលសុវត្ថិភាពជោគជ័យ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print