លោក ឃួង ស្រេង បន្តចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់២៧៥គ្រួសារ ក្នុងសង្កាត់ក្រាំងពង្រ នៅខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន២៧៥គ្រួសារ រស់នៅក្នុងសង្កាត់ក្រាំងពង្រ នៅក្នុងខណ្ឌដង្កោ  ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង បានមកទទួលអំណោយ របស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកហ៊ុន ម៉ានី សមាជិករដ្ឋសភានិងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និង ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ។

  ពិធីនេះបានប្រារព្ធធ្វើឡើង នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្ដទឹកថ្លា ស្ថិតក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ 

    លោក ឃួង ស្រេង បានលើកឡើងថា៖ ក្រោម ការដឹកនាំ និងបញ្ជាពីសម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានណែនាំ និងជំរុញឲ្យកងកម្លាំងទាំងអស់ ធ្វើយ៉ាងណា សង្រ្គោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះឲ្យបានមកកាន់ទីទួលសុវត្ថិភាពបានទាន់ពេល។ អនុវត្តតាមបទបញ្ជានេះ អាជ្ញាធររាជធានី ភ្នំពេញ ក្រោមការសហការជាមួយកងកម្លាំងប្រដាប់អាវុធពិសេស កម្លាំងកងទ័ព យើងបានជម្លៀសប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាពបានដោយជោគជ័យ ជាមួយនឹងការផ្ដល់អាហារ ហូបចុកគ្រប់គ្រាន់ផងដែរ ហើយការជួយសង្រ្គោះប្រជាពលរដ្ឋនេះ គឺយើងធ្វើឡើងដោយមិនគិតពីនិន្នាការនយោបាយ ឬគណបក្សណានោះទេ ពោលគឺឲ្យតែប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ គឺយើងជួយទាំងអស់ ជាមួយនឹងការផ្ដល់អំណោយជូនពួកគាត់ផងដែរ។

    អំណោយមនុស្សធម៌តាមរយៈ លោក ឃួង ស្រេង យកមកចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងថ្ងៃនេះចំនួន២៧៥ គ្រួសារ រួមមាន៖ ក្នុង១គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម,មី១កេស, ទឹកសុទ្ធ១ កេស,ទឹកត្រី១យួ,ទឹកសុីអុីវ១យួរ,និងថវិកា៥ម៉ឺនរៀល។ 

    លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា វ៉ង វិនធាន បានបង្ហាញពីជំហរគាំទ្រ និងផ្ដល់កិច្ចសហប្រតិបត្ដិការជាមួយកម្ពុជា នៅគ្រប់កាលៈទេសៈ មិនថាពិបាក ឬសុខស្រួលនោះទេ ជានិច្ចកាលមិត្ដចិន បានជួយជ្រោមជ្រែងដល់កម្ពុជាពេញទំហឹង និងគ្រប់ជ្រុង ជ្រោយ ទាំងទ្វេភាគី និងកំរឹតអន្ដជាតិ ។ 

      លោកបញ្ជាក់ទៀតថា៖ អំណោយដែលយកមកចែកជូនបងប្អូនថ្ងៃនេះ បានមកពីទឹកចិត្ដសប្បុរសធម៌របស់ប្រជាជនចិន និងរដ្ឋាភិបាលចិន ជួយដល់ប្រជាជនកម្ពុជា ដែលកំពុងរងគ្រោះដោយទឹកជំនន់ ក្នុងរាជធានីភ្នំពេញនេះ ។  

       លោកហ៊ុន ម៉ានី ក៏បានមានប្រសាសន៍ ផ្តាំផ្ញើរសួរខុសទុក្ខពីសំណាក់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ រាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដោយ សម្តេចទាំងទ្វេរបានគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងដោយក្តីនឹករលឹក។ សម្ដេចតែងតែគិតគូ ដោយបានផ្ដល់អនុសាសន៍ថា (ស្គាល់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រា មានទុក្ខលំបាក)៕ 

         

...

  ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print