Man Utd បានបំបែកកំណត់ត្រាឈ្នះរបស់ក្លិប ខណៈ Barcelona និងJuventus ទទួលបានជ័យជម្នះក្នុងវគ្គជម្រុះតាមពូលក្របខ័ណ្ឌ Champions League

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United, Barcelona និងក្រុមសេះបង្កង់ Juventus សុទ្ធសឹងតែទទួលបានជ័យជំនះក្នុងយុទ្ធនាការប្រកួតវគ្គជម្រុះក្របខ័ណ្ឌ Champions League របស់ពួកគេនៅពេលដែលជាវគ្គប្រកួតចែកពូល។

ការប្រកួតដ៏សំខាន់កាលពីថ្ងៃអង្គារបានធ្វើឲ្យមានការប៉ះទង្គិចធ្ងន់ៗចំនួនពីរលើកក្នុងការប្រកួតវគ្គចែកពូលនៃពូល H ខណៈដែលក្រុម Man United បានផ្តួលក្រុម Paris Saint-Germain ក្នុងលទ្ធផល ២-១ ដោយសារការធ្វើបានចុងម៉ោងរបស់កីឡាករ Marcus Rashford ។ គ្រាប់ចុងក្រោយរបស់ខ្សែប្រយុទ្ធឆ្នើមអង់គ្លេសរូបនេះបានជួយឲ្យក្លិបឈ្នះគូប្រកួតក្រៅទឹកដីរបស់ខ្លួន។

ជ័យជំនះនេះមានន័យថា ក្រុមបិសាចក្រហមដែលបច្ចុប្បន្ននេះក៏បានស៊ុតបាល់បញ្ចូលទីបានចំនួន៩ គ្រាប់ផងដែរនៅក្នុងការប្រកួត Champions League ដោយសារកំហុសរបស់ Anthony Martial ដែលបានឈ្នះការប្រកួតក្រៅដីចំនួន១០លើកជាប់ៗគ្នានៅក្នុងការប្រកួតទាំងអស់ជាលើកដំបូងរបស់ក្លិប។

ខ្សែបម្រើ Bruno Fernandes បានបើកការស៊ុតបាល់បញ្ចូលទីដោយការទាត់បាល់ពិន័យ១១ម៉ែត្ររបស់គេសម្រាប់ក្រុមបិសាចក្រហម។ ចាប់តាំងពីឆ្នាំ២០១២-២០១៣ ក្រុម PSG ទទួលបានបាល់ប៉េណាល់ទីដល់ទៅ១៨ដងនិងគ្រាប់បាល់ប៉េណាល់ទីចូលទី១៣គ្រាប់ នៅ Champions League ច្រើនជាងក្រុមណាៗទាំងអស់។

ទន្ទឹមនឹងនេះដែរ Ronald Koeman បានក្លាយជាអ្នកចាត់ការទី៥ដែលទទួលបន្ទុកមានគ្រាប់បាល់កើតឡើងយ៉ាងតិច៦គ្រាប់នៅ Champions League បន្ទាប់ពី Carlo Ancelotti (៨គ្រាប់), Claudio Ranieri, Jose Mourinho និង Rafael Benitez (៦គ្រាប់) នៅពេលក្រុម Barcelonaឈ្នះក្រុម Ferencvaros ក្នុងលទ្ធផល ៥ទល់១។

លទ្ធផល ៥-១ របស់ក្រុមជើងឯកអឺរ៉ុប៥សម័យខាងលើនេះ គ្រាប់បាល់នាំមុខដោយ Lionel Messi ទាល់បាល់ប៉េណាល់ទីនៅនាទីទី២៧ដើម្បីក្លាយជាកីឡាករដំបូងគេដែលរកបានគ្រាប់បាល់ក្នុងយុទ្ធនាការ១៦ក្រុមជាប់ៗគ្នានៅ Champions League ។

ខ្សែប្រយុទ្ធ Ansu Fati បានរកគ្រាប់បាល់ទី២ឲ្យ Barcelona មុនពេលចប់តង់ទី១ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករដំបូងដែលរកបាន២គ្រាប់ក្នុងក្របខ័ណ្ឌ Champions League មុនពេលឈានដល់វ័យ១៨ឆ្នាំ។ ចំណែកកីឡាករ Philippe Coutinho, Pedri និង Ousmane Dembele ក៏រកបានគ្រាប់បាល់ម្នាក់១គ្រាប់ផងដែរ ។

ចំណែកការប្រកួតក្នុងពូល G ក្រុម Juventus បានយកឈ្នះក្រុមDynamo Kiev ក្នុលទ្ធផល ២ទល់០ ។ ជាការអរគុណដល់ខ្សែប្រយុទ្ធAlvaro Morata ដែលបានរកគ្រាប់បាល់២គ្រាប់នៅ Champions League ខណៈដែលលោក Andrea Pirlo ក្លាយជាគ្រូបង្វឹកទី៣ដែលឈ្នះការប្រកួតក្រៅដីដំបូងរបស់គាត់ពេលទទួលបន្ទុកក្នុងការប្រកួតក្របខ័ណ្ឌកំពូលមួយនេះ។

ដោយឡែកក្រុមរបស់លោក Frank Lampard បានប្រកួតក្នុងលទ្ធផល០-០ លើកដំបូងរបស់លោកក្នុងនាមជាអ្នកចាត់ការក្រុមតោខៀវ Chelsea ពេលប៉ះជាមួយក្រុមភ្ញៀវ Sevilla ។

ក្រៅពីក្រុមខាងលើមានក្រុម Club Brugge បានយកឈ្នះក្រុមម្ចាស់ផ្ទះZenit ក្នុងលទ្ធផល២ទល់១ ក្នុងពូលF, ក្រុមខ្លាំងរបស់អាល្លឺម៉ង់ RB Leipzig យកឈ្នះក្រុមភ្ញៀវ Istanbul Basaksehir ក្នុងលទ្ធផល២ទល់០ ក្នុងពូលH, ក្រុម Rennes ប្រកួតស្មើ១ទល់១ជាមួយក្រុម Krasnodar និងក្រុមម្ចាស់ផ្ទះ Lazio យកឈ្នះក្រុមខ្លាំងអាល្លឺម៉ង់ Borussia Dortmundក្នុងលទ្ធផល៣ទល់១ ក្នុងពូលE ៕ដោយ៖ភារៈ

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print