Man Utd បានបំបែកកំណត់ត្រាឈ្នះរបស់ក្លិប ខណៈ Barcelona និងJuventus ទទួលបានជ័យជម្នះក្នុងវគ្គជម្រុះតាមពូលក្របខ័ណ្ឌ Champions League

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United, Barcelona និងក្រុមសេះបង្កង់ Juventus សុទ្ធសឹងតែទទួលបានជ័យជំនះក្នុងយុទ្ធនាការប្រកួតវគ្គជម្រុះក្របខ័ណ្ឌ Champions League របស់ពួកគេនៅពេលដែលជាវគ្គប្រកួតចែកពូល

ការប្រកួតដ៏សំខាន់កាលពីថ្ងៃអង្គារបានធ្វើឲ្យមានការប៉ះទង្គិចធ្ងន់ចំនួនពីរលើកក្នុងការប្រកួតវគ្គចែកពូលនៃពូល H ខណៈដែលក្រុម Man United បានផ្តួលក្រុម Paris Saint-Germain ក្នុងលទ្ធផល ២-១ ដោយសារការធ្វើបានចុងម៉ោងរបស់កីឡាករ Marcus Rashford ។ គ្រាប់ចុងក្រោយរបស់ខ្សែប្រយុទ្ធឆ្នើមអង់គ្លេសរូបនេះបានជួយឲ្យក្លិបឈ្នះគូប្រកួតក្រៅទឹកដីរបស់ខ្លួន

ជ័យជំនះនេះមានន័យថា ក្រុមបិសាចក្រហមដែលបច្ចុប្បន្ននេះក៏បានស៊ុតបាល់បញ្ចូលទីបានចំនួន៩ គ្រាប់ផងដែរនៅក្នុងការប្រកួត Champions League ដោយសារកំហុសរបស់ Anthony Martial ដែលបានឈ្នះការប្រកួតក្រៅដីចំនួន១០លើកជាប់ៗគ្នានៅក្នុងការប្រកួតទាំងអស់ជាលើកដំបូងរបស់ក្លិប

ខ្សែបម្រើ Bruno Fernandes បានបើកការស៊ុតបាល់បញ្ចូលទីដោយការទាត់បាល់ពិន័យ១១ម៉ែត្ររបស់គេសម្រាប់ក្រុមបិសាចក្រហម។ ចាប់តាំងពីឆ្នាំ២០១២-២០១៣ ក្រុម PSG ទទួលបានបាល់ប៉េណាល់ទីដល់ទៅ១៨ដងនិងគ្រាប់បាល់ប៉េណាល់ទីចូលទី១៣គ្រាប់ នៅ Champions League ច្រើនជាងក្រុមណាៗទាំងអស់

ទន្ទឹមនឹងនេះដែរ Ronald Koeman បានក្លាយជាអ្នកចាត់ការទី៥ដែលទទួលបន្ទុកមានគ្រាប់បាល់កើតឡើងយ៉ាងតិច៦គ្រាប់នៅ Champions League បន្ទាប់ពី Carlo Ancelotti (៨គ្រាប់), Claudio Ranieri, Jose Mourinho និង Rafael Benitez (៦គ្រាប់) នៅពេលក្រុម Barcelonaឈ្នះក្រុម Ferencvaros ក្នុងលទ្ធផល ៥ទល់១។

លទ្ធផល ៥-១ របស់ក្រុមជើងឯកអឺរ៉ុប៥សម័យខាងលើនេះ គ្រាប់បាល់នាំមុខដោយ Lionel Messi ទាល់បាល់ប៉េណាល់ទីនៅនាទីទី២៧ដើម្បីក្លាយជាកីឡាករដំបូងគេដែលរកបានគ្រាប់បាល់ក្នុងយុទ្ធនាការ១៦ក្រុមជាប់ៗគ្នានៅ Champions League ។

ខ្សែប្រយុទ្ធ Ansu Fati បានរកគ្រាប់បាល់ទី២ឲ្យ Barcelona មុនពេលចប់តង់ទី១ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករដំបូងដែលរកបានគ្រាប់ក្នុងក្របខ័ណ្ឌ Champions League មុនពេលឈានដល់វ័យ១៨ឆ្នាំ។ ចំណែកកីឡាករ Philippe CoutinhoPedri និង Ousmane Dembele ក៏រកបានគ្រាប់បាល់ម្នាក់១គ្រាប់ផងដែរ ។

ចំណែកការប្រកួតក្នុងពូល G ក្រុម Juventus បានយកឈ្នះក្រុមDynamo Kiev ក្នុលទ្ធផល ២ទល់០ ។ ជាការអរគុណដល់ខ្សែប្រយុទ្ធAlvaro Morata ដែលបានរកគ្រាប់បាល់២គ្រាប់នៅ Champions League ខណៈដែលលោក Andrea Pirlo ក្លាយជាគ្រូបង្វឹកទី៣ដែលឈ្នះការប្រកួតក្រៅដីដំបូងរបស់គាត់ពេលទទួលបន្ទុកក្នុងការប្រកួតក្របខ័ណ្ឌកំពូលមួយនេះ

ដោយឡែកក្រុមរបស់លោក Frank Lampard បានប្រកួតក្នុងលទ្ធផល០-០ លើកដំបូងរបស់លោកក្នុងនាមជាអ្នកចាត់ការក្រុមតោខៀវ Chelsea ពេលប៉ះជាមួយក្រុមភ្ញៀវ Sevilla ។

ក្រៅពីក្រុមខាងលើមានក្រុម Club Brugge បានយកឈ្នះក្រុមម្ចាស់ផ្ទះZenit ក្នុងលទ្ធផល២ទល់១ ក្នុងពូលFក្រុមខ្លាំងរបស់អាល្លឺម៉ង់ RB Leipzig យកឈ្នះក្រុមភ្ញៀវ Istanbul Basaksehir ក្នុងលទ្ធផល២ទល់០ ក្នុងពូលH, ក្រុម Rennes ប្រកួតស្មើ១ទល់១ជាមួយក្រុម Krasnodar និងក្រុមម្ចាស់ផ្ទះ Lazio យកឈ្នះក្រុមខ្លាំងអាល្លឺម៉ង់ Borussia Dortmundក្នុងលទ្ធផល៣ទល់១ ក្នុងពូលដោយ៖ភារៈ

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print