កីឡាករវាយតឺន្នីសលេខ៧ពិភពលោក Zverev ទៅលេងនៅ​ Mexico Open

ចែករំលែក៖

អ្នករៀបចំព្រឹត្តិការណ៍បាននិយាយថា កីឡាករលេខ៧ពិភពលោកសញ្ជាតិអាឡឺម៉ង់គឺ Alexander Zverev បានបញ្ជាក់ពីការចូលរួមរបស់គាត់នៅក្នុងព្រឹត្តិការណ៍ Mexico Open ឆ្នាំ២០២១ ។

កីឡាករវ័យ២៣ឆ្នាំរូបនេះគឺជាកីឡាករកំពូលទាំង១០នាក់ដំបូងដែលបានប្តេជ្ញាចិត្តចូលរួមព្រឹត្តិការណ៍ ATP 500 ដែលនឹងត្រូវលេងនៅទីក្រុងAcapulco នៃតំបន់រមណីយដ្ឋានប៉ាស៊ីហ្វិកចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៧ ខែកុម្ភៈ

ប្រធានរៀបចំការប្រកួតលោក Raul Zurutuza បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “បន្ទាប់ពីឆ្លងកាត់ពេលវេលាដ៏លំបាកនេះ វាជាកិត្តិយសនិងសេចក្តីរីករាយដែលអាចបញ្ជាក់បានថា Alexander Zverevនឹងមកដល់ទីក្រុង Acapulco” ។

សូមបញ្ជាក់ថា Zverev ធ្លាប់ជាជើងឯករងក្នុងព្រឹត្តិការណ៍ Mexico Open កាលពីឆ្នាំ២០១៩ ដោយបានចាញ់នឹងកីឡាករ Nick Kyrgiosរបស់អូស្ត្រាលីនៅវគ្គផ្តាច់ព្រ័ត្រ គាត់ក៏ជាអ្នកឈ្នះចុងក្រោយក្នុងព្រឹត្តិការណ៍ US Open កាលពីខែមុនដែលជាការបញ្ចប់ដ៏ល្អបំផុតរបស់គាត់នៅក្នុងកម្មវិធី Grand Slam ដោយចាញ់កីឡាករសញ្ជាតិអូទ្រីស Dominic Thiem ចំនួន៥សិត ៕ដោយ៖ភារៈ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print