កម្លាំងទាហានចិន ដែលឥណ្ឌាចាប់ខ្លួននៅតំបន់ Demchok ភាគខាងកើត Ladakh ក្រោយពេលដើរវង្វែងផ្លូវចូលទៅកាន់ព្រំដែនប្រទេសឥណ្ឌា។
បណ្តាញព័ត៌មានANI បានផ្សាយនៅថ្ងៃទី ២១ខែតុលាថា«កម្លាំងទាហានឥណ្ឌាបានដោះលែងទាហានចិនឈ្មោះ Wang Ya Long ដោយបញ្ជូនទៅឲ្យកម្លាំងទាហានចិន នៅតំបន់Chushul Moldo កាលពីយប់ថ្ងៃទី២០ខែតុលា។
កម្លាំងទាហានឥណ្ឌាបានឲ្យដឹងថា ក្រោយពេលចាប់ទាហានចិន កម្លាំងទាហានឥណ្ឌាបាន ផ្តល់ការថែទាំយ៉ាងល្អបំផុត ដោយសម្លៀកំពាក់ ការពាររងារក្នុងពេលអាកាសធាតុត្រជាក់ខ្លាំង។ទាហានចិនឈ្មោះWang Ya Long មានសភាពទន់ខ្យោយ ដោយដើរវង្វែងផ្លូវក្នុងអាកាសធាតុត្រជាក់ ទាហានរូបនោះត្រូវជំនួយដោយអ៊ុកហ្ស៊ីសែន ដើម្បីជួយឲ្យឆាប់ជាសះស្បើយ។
ហេតុការខាងលើកើតឡើងក្នុងពេល ដែលឥណ្ឌានិងចិនបាន បានត្រៀមលក្ខណៈរៀបចំកិច្ចពិភាក្សាយោធាជាន់ខ្ពស់ ជាថ្មី ស្តីពីដំណើរការដកទាហានចេញពីតំបន់ភាគខាងកើតLadakh ក្នុងរដូវរងា ។
នៅតាមបណ្តោយព្រំដែន LAC កម្លាំងទាហានចិន ប្រមាណ៥ម៉ឺននាក់បានបញ្ជូនទៅទីនោះ ចំណែកឥណ្ឌាក៏បានបញ្ជូនទាហានទៅ ប្រហាក់ប្រហែលគ្នាដែរ ក្រោយទាហានប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នា នៅខែមិថុនាឆ្នាំ២០២០ ៕