ឥណ្ឌា​ នឹង​បញ្ចេញ​ឧបករណ៍​ធ្វើតេស្ត​រក COVID-19 ដែល​ចេញ​លទ្ធផល​លឿន និង​មាន​តំលៃធូរថ្លៃ

ចែករំលែក៖

អន្តរជាតិ៖ ខណៈដែលឥណ្ឌាកំពុងស្ថិតនៅក្នុងចំណោមប្រទេសដែលរងគ្រោះ​COVID-19 ខ្លាំងជាងគេនៅលើពិភពលោក ក្នុងពេលឆាប់ៗនេះ ឥណ្ឌានឹងបញ្ចេញឧបករណ៍ធ្វើតេស្តរកជំងឺឆ្លង ដែលចេញលទ្ធផលលឿននិងមានតំលៃថោក ហើយក្រុមអ្នកវិទ្យាសាស្ត្រសង្ឃឹមថា វានឹងជួយកាត់បន្ថយការរាតត្បាតមួយនេះ

បើតាមទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា លោក Souvik Maiti  ដែលជាអ្នកវិទ្យាសាស្ត្រដែលបង្កើត Feluda នៅឯនៃវិទ្យាស្ថានGenomics and Integrative Biology បាននិយាយថា ការធ្វើតេស្តនេះមិនតម្រូវឲ្យមានឧបករណ៍ទំនើប ក្រុមមនុស្សដែលទទួលការបណ្តុះបណ្តាលខ្ពស់ទេ

ក្រោយទទួលបានការយល់ព្រមពីរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌា Harsh Vardhan បាននិយាយកាលពីសប្តាហ៍មុនថាFeluda អាចនឹងត្រូវបញ្ចេញនៅប៉ុន្មានសប្តាហ៍ទៀតដោយក្រុមហ៊ុនឥណ្ឌា Tata Group ប្រសិនបើជោគជ័យខ្លាំង ឥណ្ឌានឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅលើពិភពលោកដែលចាប់ផ្តើមប្រើប្រាស់ឧបករណ៍តេស្តបែបនេះ

ចំណែកតម្លៃរបស់ Feluda មិនត្រូវបានចេញផ្សាយនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ការធ្វើតេស្តម្ដងអាចចំណាយប្រហែល .៨០ ដុល្លារអាមេរិក ដែលស្មើប្រហែលមួយភាគប្រាំនៃតម្លៃ PCR ដែលធ្វើតេស្តនៅទីក្រុងញូដេលី

សូមជម្រាបថា ឥណ្ឌាបានបង្កើតឧបករណ៍ធ្វើតេស្តរក COVID-19 មានឈ្មោះថា Feluda ដែលអាចផ្តល់លទ្ធផលក្នុងរយៈពេលមួយម៉ោងតែប៉ុណ្ណោះ ក្រុមអ្នកស្រាវជ្រាវឥណ្ឌាមានសុទិដ្ឋិនិយមថា ការចំណាយទាបនិងភាពងាយស្រួលនៃការប្រើប្រាស់របស់ Feluda អាចជួយទប់ស្កាត់ការរីករាលដាលនៃមេរោគបង្កជំងឺនៅតាមតំបន់ក្រីក្រ និង តំបន់ដាច់ស្រយាល Feluda ជាឈ្មោះអ្នកស៊ើបការសម្ងាត់ម្នាក់ក្នុងប្រលោមលោកឥណ្ឌា

បច្ចុប្បន្ននេះ ប្រទេសឥណ្ឌាធ្វើតេស្តរក COVID-19 ជាមួយនឹងការធ្វើតេស្ត RT-PCR ដែលមានភាពត្រឹមត្រូវខ្ពស់ ប៉ុន្តែត្រូវការគ្រឿងមន្ទីរពិសោធន៍ដែលទំនើប ចំណែកឧបករណ៍ antigen test ដែលអាចផ្តល់លទ្ធផលក្នុងរយៈពេលតែប៉ុន្មាននាទីដោយចំណាយតិច ប៉ុន្តែមានភាពត្រឹមត្រូវទាបជាង Feluda ជាឧបករណ៍មានផ្សំដោយក្រដាស ហើយរួមបញ្ចូលចំណុចល្អៗរបស់ឧបករណ៍ទាំងពីរនេះតែម្ដង

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ឥណ្ឌាមានអ្នកឆ្លងច្រើនជាង . លាននាក់ដែលជាប់លំដាប់ថ្នាក់ទី បន្ទាប់ពីសហរដ្ឋអាមេរិកCOVID-19 បានរីករាលដាលពីទីក្រុងធំៗដែលមានដង់ស៊ីតេប្រជាជនខ្ពស់ ដូចជាទីក្រុងមុមបៃទៅកាន់សហគមន៍ជនបទដែលសេវាសុខាភិបាលនៅមានកំរិត៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print