ឥណ្ឌា ផ្តល់​នាវាមុជទឹក​មួយគ្រឿង​ដល់​មី​យ៉ាន់​ម៉ា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ទ្វេភាគី

ចែករំលែក៖

អន្តរជាតិ៖ បើតាមការចុះផ្សាយរបស់កាសែត Nikkei Asia នៅថ្ងៃទី២២ ខែតុលាឆ្នាំ២០២០ បានចុះផ្សាយថា៖ ឥណ្ឌា បានផ្តល់នាវាមុជទឹកមួយគ្រឿងដល់មីយ៉ាន់ម៉ា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពាជាតិទ្វេភាគី ខណៈដែលអ្នកជំនាញមើលឃើញថា នេះគឺជាយុទ្ធសាស្ត្ររបស់ឥណ្ឌា ក្នុងការទប់ស្កាត់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់

បើតាមលោក Anurag Srivastava អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានប្រកាសតាមរយៈសេចក្តីថ្លែងការណ៍ក្នុងពេលថ្មីៗនេះយ៉ាងដូច្នេះថា «​ក្នុងបរិបទនេះ ឥណ្ឌានឹងផ្តល់នាវាមុជទឹកប្រភេទ​Kilo ទៅឲ្យកងទ័ពជើងទឹកមីយ៉ាន់ម៉ា​»​ លោក​Anurag បន្ថែមថា អំណោនាវាមុជទឹកឈ្មោះ  INS Sindhuvir នេះ គឺជាការពង្រឹងទំនាក់ទំនងជាមួយមីយ៉ាន់ម៉ា ជាពិសេសផ្អែកលើចក្ខុវិស័យរបស់ឥណ្ឌាលើបញ្ហាសន្តិសុខ និងកំណើននៅក្នុងតំបន់

សូមជម្រាបថា នាវាមុជទឹកខាងលើ បានដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ១៩៨៨ នៅក្នុងកងទ័ពជើងទឹកឥណ្ឌា និងត្រូវបានកែលម្អឡើងវិញដោយកន្លែងសាងសង់នាវា​Hindustan មុននឹងផ្តល់ទៅមីយ៉ាន់ម៉ា នាវាដែលដើរដោយអគ្គិសនី និងប្រេងម៉ាសូតនេះ មានទម្ងន់ពាន់តោនអាចស្ថិតនៅក្នុងទឹកបានជម្រៅ ៣០០ម៉ែត្រ និងមានល្បឿនជាង៣៣គីឡូម៉ែត្រក្នុងមួយម៉ោង ចំណែកនាវាមុជទឹករបស់មីយ៉ាន់ម៉ាទី នេះត្រូវបានប្តូរឈ្មោះថ្មីពី INS Sindhuvir ទៅ UMS Minye Theinkhathu ដែលជាឈ្មោះរបស់វីរៈជនប្រវត្តិសាស្ត្ររបស់មីយ៉ាន់ម៉ា

ដោយឡែកទាក់ទិននឹងអំណោយខាងលើត្តសេនីយ៍ មីន អ៊ុងឡាំង អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា បានបញ្ជាក់ថា នាវាមុជទឹកឥណ្ឌានឹងបង្កើនសមត្ថភាពរបស់កងទ័ពជើងទឹកមីយ៉ាន់ម៉ាបន្ថែមទៀត យ៉ាងណាមិញ អ្នកជំនាញយល់ឃើញថា ការផ្តល់នាវាមុជទឹកឲ្យមីយ៉ាន់ម៉ាគឺជាយុទ្ធសាស្ត្ររបស់ឥណ្ឌា ដើម្បីឆ្លើយតបនឹងសកម្មភាពរបស់ចិន ក៏ដូចជា កាត់បន្ថយឥទ្ធិពលចិននៅក្នុងតំបន់

ជាក់ស្តែងមួយរយៈចុងក្រោយនេះ ទំនាក់ទំនងចិន និងមីយ៉ាន់ម៉ា កាន់តែខិតទៅជិតគ្នា ខណៈចិន និងឥណ្ឌា កំពុងមានភាពតានតឹង ប៉ុន្តែដើម្បីទប់ស្កាត់ឥទ្ធិពលចិនមកលើមីយ៉ាន់ម៉ា ឥណ្ឌាបានឲ្យនាវាមុជទឹកមួយគ្រឿងផងដែរ

គួរបញ្ជាក់ថា តាមរយៈតួលេខលើការនាំអាវុធចូលពីបរទេសចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ មីយ៉ាន់ម៉ា បាននាំចូលអាវុធមកពីរុស្ស៊ីប្រមាណ៤៣ភាគរយ​, ចិនមាន ៤១ភាគរយ​, ឥណ្ឌាមាន ភាគរយ និងប្រទេសផ្សេងទៀត ឥណ្ឌា និងមីយ៉ាន់ម៉ា មានព្រំដែនគោកជាប់គ្នាចំនួន១៦០០គីឡូម៉ែត្រ និងព្រំដែនទឹក ៧២៥គីឡូម៉ែត្រ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print