សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ប្រើអំពើហឹង្សាដោយចេតនាមកលើក្មេងស្រីអនីតិជនអាយុ១៦ឆ្នាំ

ចែករំលែក៖

ខេត្តកណ្ដាលៈ មានករណីប្រើអំពើហឹង្សាដោយចេតនាមកលើក្មេងស្រីអនីតិជនអាយុ១៦ឆ្នាំ កាលពីវេលាម៉ោង9.30នាទីថ្ងៃទី14/01/2016 នៅចំណុចវិទ្យាល័យ ហ៊ុនសែនសេរីដីដុះ ស្ថិតក្នុងភូមិព្រែកដូង ឃំុកំពង់ស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល។
ជនល្មើសមានឈ្មោះ ភាច ស៊ុីណាត ភេទប្រុស អាយុ34ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅភូមិព្រែកស្វាយឃំុឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បុរសរូបនេះបានធ្វើសកម្មភាពដោយយកដៃទះក្បាលពីក្រោយមួយដៃទៅលើជនរងគ្រោះឈ្មោះឈួន សុផា ភេទស្រី អាយុ16ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកដូង2 ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។
ពេលធ្វើសកម្មភាពវាយត្រូវជនរងគ្រោះស្រែក ជនល្មើសក៍រត់បន្ទាប់មក នគរបាលប៉ុស្តិឃាត់ខ្លួនតែម្តង។
បច្ចុប្បន្ន:ជនសង្ស័យកំពុងឋិតក្នុងចំណាត់ការនគរបាលធ្វើការសាកសួរតាមនិតិវិធី ។ សុខ ខេមរា

image image

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print