ខេត្ដសៀមរាប៖ កាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៦លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ដសៀមរាប និងលោក ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានផ្ដល់កិត្ដិយសចូលរួមជាអធិបតី បើកសម្ពោធសាខាក្រុមហ៊ុនTerra Motors លក់យាន្ដយន្ដអគ្គិសនីជប៉ុន ដែលមានទីតាំងស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ក្រុមហ៊ុនTerra Motors Corporation ជាក្រុមហ៊ុនមួយឈានមុខគេលំដាប់លេខ១ពីប្រទេសជប៉ុនផ្នែកលក់យានយន្ដអគ្គិសនី កង់ពីរ និងកង់បី។ ក្រុមហ៊ុននេះ មានការចូលរួមពីសមាជិកស្ថាបនិកល្បី” និងមានទេពកោសល្យនៅប្រទេសជប៉ុនដូចជាលោកNobuyuki IDEI អតីតប្រធានក្រុមហ៊ុនសូនីជាដើម។
លោក លី សាំងឡេង ប្រធានក្រុមហ៊ុនលីប្រាឌឺម៉ូធរ័បានសម្ដែងមោទនភាពជាទីបំផុតចំពោះយានយន្ដអគ្គិសនីម៉ាកធារ៉ា ដែលមានទីផ្សារនៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ លោកក៍បានថ្លែងអំណរអរគុណ លោក ឃឹម ប៊ុនសុង អភិបាលខេត្ដសៀមរាប និងលោកស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ចំពោះការអញ្ជើញចូលរួមគាំទ្រនូវការបើកសាខាថ្មីនៃក្រុមហ៊ុនយាន្ដយន្ដអគ្គិសនីនេះ។