ភ្នំពេញ៖ ក្នុងឱកាសដែលប្រជាពលរដ្ឋ និងយុវវ័យកម្ពុជា មួយចំនួន នៅទូទាំងប្រទេស កំពុងតែយល់ច្រឡំថា ទិវានៃក្តីស្រលាញ់ ១៤កុម្ភះ ជាថ្ងៃបុណ្យសង្សា និងប្រព្រឹត្តនូវទង្វើប្រាស់ចាក សីលធម៌ ប្រពៃណីវប្បធម៌ខ្មែរ នោះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានប្រែក្លាយថ្ងៃទិវា នៃក្តីស្រលាញ់មកធ្វើ ជាយុទ្ធនាការបរិច្ចាគឈាមជំនួសទៅវិញ ដែលមានការចូលរួមពីយុវវជន សិស្ស និស្សិត និងប្រជាជនទូទៅប្រមាណ ជិត៧០០នាក់ នៅក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង។
ស្របពេលដែលប្រជាពលរដ្ឋ និងយុវវ័យកម្ពុជាមួយចំនួន នៅទូទាំងប្រទេស កំពុងតែយល់ច្រឡំថា ទិវានៃក្តីស្រលាញ់ ១៤កុម្ភះ ជាថ្ងៃបុណ្យសង្សា និងប្រព្រឹត្តនូវទង្វើប្រាស់ចាក សីលធម៌ ប្រពៃណីវប្បធម៌ខ្មែរ នោះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមប្រែក្លាយថ្ងៃទិវានៃក្តីស្រលាញ់មកធ្វើ ជាយុទ្ធនាការបរិច្ចាគឈាម ដែលមានការចូលរួមពីយុវវជន សិស្ស និស្សិត និងប្រជាជនទូទៅប្រមាណ ជិត៧០០នាក់ នៅក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង កាលព្រឹកថ្ងៃទី១៤ កុម្ភះ ២០១៦នេះ។
លោក វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានលើកឡើង ក្នុងពិធីផ្តល់ឈាមនេះថា យុទ្ធនាការបរិច្ចាគឈាម ក្នុងទិវានៃក្តីស្រលាញ់នេះ គឺធ្វើឡើង ដើម្បីបង្កលក្ខណះឲ្យយុវជន យុវនារី ប្រជាជនទូទៅចែករំលែកក្តីស្រលាញ់របស់ពួកគេ ដោយចូលរួមបរិច្ចាគឈាមជួយដល់ជនរងគ្រោះដែលត្រូវការឈាម និងអំពាវនាវដល់ឲ្យគ្រប់អង្គភាព ស្ថាប័ន ចូលរួមជាដៃគូជាមួយមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមក្នុងការជំរុញលើកកំពស់ការផ្តល់ឈាមដោយស្ម័គ្រចិត្ត។ លោកបានបញ្ជាក់ថា ការចូលរួមចំណែកតាមរយៈការអំពាវនាវនិងសំណូមពរ ពិតជាមានសារសំខាន់ណាស់ដែលវាអាចជួយបង្កើតនូវវប្បធម៌ចែករំលែកមួយយ៉ាងពិតប្រាកដ ជួយដល់សង្គមបានទាំងមូលពិសេសរាជធាំនីភ្នំពេញ និងអាចធានាបាននូវការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ដែលមានប្រភពពីអំណោយឈាមស្ម័គ្រចិត្ត។ លោកបានបន្ថែមឲ្យដឹងទៀតថា ក្រុមនិស្សិតដែលបានចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាម នាថ្ងៃទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ ២០១៦នេះ វាជារឿងមួយដែលល្អដែលផ្តល់ឳកាសឲ្យយុវជន បានចូលរួមចំណែកក្នុងការងារមនុស្សបែបនេះ គឺពិតជាមានប្រយោជន៍ខ្លាំងណាស់ ដល់ជនរងគ្រោះដែលកំពុងត្រូវការឈាម ដែលអាចឲ្យពួកគេប្រើប្រាស់ ក្នុងការសង្គ្រោះ ជីវិតបានព្រោះឈាមមួយដំណក់អាចជួយសង្រ្គោះបានជីវិតម្នាក់។ សំខាន់ជាងនេះទៀត ឈាមអាចជួយបាននូវជនរងគ្រោះ ទាំងឡាយណាដែលខ្វះខាតនិងគ្មានលទ្ធភាពដោះស្រាយបានទាន់ពេល មជ្ឈមណ្ឌជាតិផ្តល់ឈាម អាចបញ្ចេញឈាមសង្រ្គោះបានទាន់ពេល ដោយមិនប្រកាន់ពួជសាសន៍ពណ៌សម្បុរនិងអ្នកមានអ្នកក្រឡើយ។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិផ្តលឈាម បានបង្ហាញថា មានឈាមប្រមាណ ៥៤,៧៩៣ ប្លោក ដែលទទួលបានក្នុងឆ្នាំ២០១៥ គឺមានការកើនឡើងច្រើនជាងឆ្នាំ២០១៤ ចំនួន៥ភាគរយ ហើយក្នុងចំណោមអ្នកផ្តល់ឈាមទាំងអស់នោះគឺមាន យុវជនអាយុចាប់ពី១៨ឆ្នាំ ដល់៣០ឆ្នាំ ប្រមាណ៦៧ភាគរយ។ តាមការអះអាងរបស់អ្នកជំនាញមកពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ការបរិច្ចាកឈាម គ្មានផលប៉ះពាល់ដល់សុខភាពឡើយ។ មនុស្សពេញវ័យអាចបរិច្ចាគឈាមបាន ពី៣ ទៅ ៤ដង ក្នុង១ឆ្នាំ។ ឈាមនេះទៀតសោត គឺកកើតឡើងវិញនៅក្នុងខួរឆ្អឹង របស់មនុស្ស ហើយកន្លងមកមជ្ឈមណ្ឌលជាតិផ្ដល់ឈាម តែងតែអំពាវនាវទៅកាន់សប្បុរសជន ឲ្យចូលរួម បរិច្ចាគឈាម ឲ្យបានច្រើន ខណៈក្នុង១ថ្ងៃឈាម១៥០ប្លោក ត្រូវប្រើជាចាំបាច់នៅតាម មន្ទីរពេទ្យនានា។
លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ទិវាថ្ងៃបុណ្យនៃក្តីស្រឡាញ់១៤កុម្ភៈ គួរយុវជន សិស្ស និស្សិត ប្រជាពលរដ្ឋ មន្រ្តីរាជការគ្រប់ក្រសួងស្ថាប័ន នាំគ្នាទៅបរិច្ចាគឈាមដើម្បីត្រៀមទុកជួយសង្រ្គោះនៅតាមមន្ទីរ ពេទ្យនានាឲ្យបានគ្រប់គ្រាន់។ ខណៈដែលបច្ចុប្បន្ន មានអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរច្រើនណាស់។ លោក អភិបាល បានបញ្ជាក់យ៉ាងច្បាស់ ការបរិច្ចាគឈាមគឺកាយវិកាមនុស្សធម៌ដ៏មានតម្លៃ និងជាការផ្តល់ក្តីសង្ឃឹមដល់ជនរងគ្រោះនិងអ្នកជំងឺផងដែរ ដែលកំពុងសម្រាកព្យាបាល និងត្រូវការឈាមជាចាំបាច់ ក្នុងពេលពេលបន្ទាន់បំផុត។ ដូច្នេះប្រជាពលរដ្ឋគ្រប់រូប អាចចូលរួមចំណែក ក្នុងការសង្គ្រោះជីវិតមនុស្ស តាមរយៈតាមរយៈការបណ្តុះគំនិតនិងសាបព្រោះវប្បធម៌នៃការចែករំលែក ធ្វើឲ្យក្លាយទៅជាទម្លាប់ដ៏ល្អក្នុងសង្គមកម្ពុជាយើង ហើយការបរិច្ចាគឈាម គឺមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពឡើយ ព្រោះមុនពេលទទួលការផ្តល់ឈាម ក្រុមគ្រូពេទ្យជំនាញនឹងធ្វើការពិនិត្យសុខាភាពយ៉ាងល្អិតល្អន់ទៅលើអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម ថាតើ សុខភាពល្អបបរិបូរណ៍ដែរឬទេ ដូចសូមកុំមានការព្រួយបារម្ភអំពីបញ្ហានេះឲ្យសោះ។
សូមបញ្ជាក់ថា៖ នេះជាលើកទី៣ហើយ ដែលមជ្ឈមណ្ឌលជាតិផ្តល់ឈាម បើកយុទ្ធនាការបរិច្ចាគឈាម នៅក្នុងទិវាថ្ងៃនៃក្តីស្រឡាញ់ថ្ងៃ១៤កុម្ភៈ៕ ដោយ៖ សំរិត