អាជ្ញាធរឃុបឃិតជាមួយឈ្មួញកាប់ទន្រ្ទានយកព្រៃឈើប្រជាពលរដ្ឋអាស្រ័យផលយកជ៍រ

ចែករំលែក៖

ខេត្តស្ទឹងត្រែង: ប្រជាពលរដ្ឋជនជាតិគួយ១២គ្រួសារមានការខឹងសម្បាយ៉ាងខ្លាំងទៅនឹងអាជ្ញាធរមូលដ្ឋានដោយចោទថាបានឃុបឃិតនិងបើកភ្លើងខៀវឪ្យឈ្មួញរកស៉ីុលក់ដីកាប់ទន្រ្ទានព្រៃអស់រាប់ហិកតានឹងរណ្តៅឆ្បោះ
ជ័រទឹករបស់ពួកគាត់អស់ជាង៣០០ដើម ដែលពួកគាត់បានអាស្រ័យផលយកជ័រទឹកលក់ចិញ្ចឹមជីវិតឥឡូវពួកគាត់ត្រូវបានជួបនឹងបញ្ហាជីវភាពខ្វះខាតនៅថ្ងៃខាងមុខ។

ការកាប់ទន្រ្ទាននេះឋិតនៅចំណុចអូរព្រាលជាប់ព្រំប្រទល់គ្នាឃុំសំអាងនឹងឃុំអន្លុងជ្រៃ ស្រុកថាឡាបរីវ៉ាត់ខេត្តស្ទឹងត្រែង។

ស្រ្តីម្នាក់ឈ្មោះអ៊ុត ម៉ែន អាយុជាង៤០ឆ្នាំ ជាប្រពន្ធរបស់យោធិនរំសាយហើយពិការទៀតនោះតំណាងអោយប្រជាពលរដ្ឋទាំង១២គ្រួសារបានរៀបរាប់ប្រាប់អ្នកសារព៍ត៏មានយើងទាំងក្រៀមក្រំជាមួយនឹងការអស់សង្ឃឹមថា: បញ្ហារឿងដីនឹងរណ្តៅឆ្បោះដែលឈ្មួញចូលកាប់នោះគាត់បានប្តឹងទៅលោកមេឃុំព្រំយ៉ានឹងមេឃុំញ៉ានផុន តែគេមិនអើពើទេពេលពួកគាត់ចូលធ្វើហាមឃាត់នឹងប្រមាថចាប់ពួកគាត់ដាក់គុក
គាត់រត់ទៅប្តឹងស្រុកមិនដោះស្រាយឥឡូវនេះពួកគាត់ធ្វើពាក្យបណ្តឹងដាក់ទៅលោកគណះអភិបាលខេត្តនៅថ្ងៃច័ន្ទស្អែកនេះ ដើម្បីអិយជួយ
ទប់ស្កាត់ពួកឈ្មួញទាំងនោះ ។

...

image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print