ភ្នំពេញៈ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក
ថ្ងៃទី១៤-០២-២០១៦ កំលាំង កងរាជអាវុធហត្ថខណ្ឌមានជ័យបាន ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់និងចែកចាយ គ្រឿងញៀនបានចំនួន០៥នាក់នៅចំនុចផ្ទះជួល បន្ទប់លេខ២៤ ក្រុម០៣ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថាៈ ជនសង្ស័យរួមមានឈ្មោះ ១-គួង កុសល ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរសន្តិសុខ ស្រុកកំណើតភូមិជីរ៉ូ ស្រុកត្បូងឃ្មុំខេត្តកំពង់ចាម។
២-ហឹម សុវឿង ហៅអាយ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្រុកកំណើត ភូមិសំបុក ខេត្តក្រចេះ។
៣-ឆែម ធីម ហៅ ម៉ៅភេទប្រុស អាយុ៣៥ឆ្នាំ បើកបររថយន្ថ ស្រុកកំណើតភូមិគ្រាំងសាម៉
ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
៤-សូ ម៉ាយ៉ា ភេទប្រុស អាយុ២៤ឆ្នាំមុខរបរ
បើកបររថយន្ថ ស្រុកកំណើតភូមិឈូកស្រុកឈូក ខេត្តកំពត។
៥-ងឺ សុភ័ក្រ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិព្រែកជើងព្រុំ
ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ក្នុងនោះ ចាប់យកវត្ថុតាងរួមមាន;
១-ក្រាមសថ្លាចំនួន០៦កញ្ជប់តូច
២-ដបជក់ចំនួន០២ដប៣-ដែកកេះ ចំនួន០២ ៤-ទូរស័ព្ទដៃចំនួន០៥គ្រឿង ៥-កាបូបដៃចំនួន០៤ ៦-ម៉ូតូចំនួន០១គ្រឿង ម៉ាកសង់សេ១២៥សេរី០១៥ ស្លាកលេខPP1CW;3125។
បច្ចុប្បន្ធជនសង្ស័យនិងវត្ថុតាងត្រូវបាន បញ្ជូនទៅ ការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀនដើម្បីធ្វើការស្រាវជ្រាវបន្ត៕ សុខ ខេមរា







