ភ្នំពេញ៖ ក្នុងគ្រាប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀ ជាច្រើនខេត្តក្រុងនាចុងឆ្នាំ២០២០នេះ សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណខណ្ឌព្រែកពៅ្នជាព្រះចៅធិការវត្តចន្ទបុរីវង្ស សង្កាត់សំរោង ខណ្ឌព្រែកពៅ្ន រាជធានីភ្នំពេញបានឧបត្ថម្ភដល់រដ្ឋបាលខណ្ឌពោធិសែនជ័យ ដើម្បីជួយដល់អ្នករងគ្រោះដោយសាទឹកជំនន់ នូវអង្ករ គ្រឿងឧបភោប បរិភោបនិងថវិការមួយចំនួន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ។
ក្នុងឧិកាសនោះដែរលោកហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិសែនជ័យ បានរាយការណ៍ថ្វាយសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ថាខណ្ទពោធិសែនជ័យ មានសង្កាត់ចំនួន៧ និងភូមិចំនួន៦៥ភូមិ ប្រជាពលរដ្ឋដែលលិចទឹកច្រើនជាងគេមាន២សង្កាត់ ក្នុងនោះកងអង្គរ័កសម្តេចតេជោសហការនិងសង្កាត់ពោធិសែនជ័យ បានយកគ្រឿងជាច្រើនគ្រឿនមកកាយប្រឡាយ និងម៉ាស៊ិនបូមទឹកចេញតែមិនអាចទប់ទឹកភ្លៀងដែលភ្លៀងរៀងរាល់ថ្ងៃកាលពីកន្លងមកឈ្នះនោះទេ។
ក្នុងនោះផងដែរ លោកក៏បានសម្ដែងការកោតសរសើរ និងដោយគោរពចំពោះសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ដែលព្រះអង្គមានព្រះហរទ័យមនុស្សធ៌មបាន បរិច្ចាកនូវ សម្ភារស្បៀងអាហារ ថវិការដល់រដ្ឋបាលខណ្ឌពោធិសែនជ័យ សម្រាប់ផ្តល់ជូនដល់អ្នកក្រីក្រនិងអ្នកជួបការលំបាក នឹងទុកជួយដល់ជនរងគ្រោះក្នុងជំនន់ទឹកភ្លៀងនេះ ដែត្រូវការជំនួយជាចាំបាច់នោះ។
លោកបន្តថា កាយវិការទាំងកនេះពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការជួយប្រជាពលរដ្ឋបានទាន់ពេលវេលាក្នុងគ្រោះជំនន់ទឹកភ្លៀងនេះ ហើយក៍ដូចជាបានជួយអភិវឌ្ព្យន៍ សង្គមជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើងផងដែរ ជាចុងក្រោយអភិបាលខណ្ឌពោធិសែនជ័យ ក៏បានប្រទានពរ ដល់សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក និងគណៈកម្មការអាចារ្យវត្តសូមឲ្យបានសេចក្តីសុខទាំងអស់គ្នា និងសូមឲ្យជួបប្រទះនូវពុទ្ធពរទាំ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
ដោយឡែកសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណខណ្ឌព្រែកពៅ្នជាព្រះចៅធិការវត្តចន្ទបុរីវង្ស បានមានថេរដីការថាអង្ករ និងគ្រឿងឧបភោប បរិភោប ព្រមទាំងថវិការទាំងអស់នេះជារបស់វត្តដែលបានមកពីពុទ្ធបរិស័ទ នៅទីជិតឆ្ងាយយកមកប្រគេនព្រះសង្ឃក្នុងពេលបុណ្យទានផ្សេងៗ។ ដោយយល់ឃើញថា ព្រះសង្ឃមានចង្ហាន់ក៍ដោយសារពុទ្ធបរិស័ទយកមកប្រគេនហើយពុទ្ធចក្រ និងអាណាចក្រដើរទន្ទឹមគ្នាផងនោះ សម្តេចក៍បានចែករំលែកទៅអាណាចក្រវិញទៅតាមលទ្ធភាពដែលអាចជួយបាន។
គួរបញ្ជាក់ថា អំណោយដែលសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណខណ្ឌព្រែកពៅ្នជាព្រះចៅធិការវត្តចន្ទបុរីវង្ស សង្កាត់សំរោង ខណ្ឌព្រែកពៅ្ន រាជធានីភ្នំពេញ បានឧបត្ថម្ភដល់រដ្ឋបាលខណ្ឌពោធិសែនជ័យ ដើម្បីជួយដល់អ្នករងគ្រោះដោយសាទឹកជំនន់ នាពេលនោះរួមមាន៖ ១.អង្ករចំនួន៣តោន ២.មីចំនួន១០កេសធំ ៣.ត្រីខចំនួន១០កេស ៤.ស្កសរចំនួន២បាវ
៥.ទឹកត្រីចំនួន១០០យួរ ៦.ទឹកស៊ីអ៊ីវចំនួន១០០យួរ ៧.ទឹកដោះគោចំនួន២កេស ៨.ទឹកសុទ្ធចំនួន១០កេស ៩.អំបិលចំនួន១០០គីឡូ ១០បច្ច័យចំនួន២០លានរៀល៕ដោយ៖ ព្រែកសំរោង