ព្រះមហាក្សត្រថៃនិងព្រះមហេសី​យាងចូលរួមព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ​រ៉ាម៉ាទី​៥

ចែករំលែក៖

ព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ Chulalongkorn (Rama V) ត្រូវបានធ្វើឡើងនៅក្នុងព្រះបរមរាជវាំងក្នុងទីក្រុងបាងកក។ ក្រៅពីនេះព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធក៏ត្រូវបានធ្វើឡើងនៅតាមខេត្តក្រុងជាច្រើនទៀតទូទាំងប្រទេស​ដែរ។
សម្រាប់ព្រះរាជពិធីនៅក្នុងទីក្រុងបាងកកមានការចូលរួម​ពីសមាជិក​រដ្ឋាភិបាល ។ ក្នុងរូបភាព ព្រះមហាក្សត្រ Vajiralongkorn (Rama X) និងព្រះមហេសី Suthida បង្ហាញព្រះរាជវត្តមាននៅខាងមុខព្រះរាជវាំងដើម្បីជួបក្រុមអ្នកគាំទ្រ​។
អតីតព្រះមហាក្សត្រChulalongkorn ប្រសូត្រនៅឆ្នាំ​​១៨៥៣ ហើយឡើងគ្រងរាជ្យដឹកនាំប្រទេសថៃនៅឆ្នាំ​១៨៦៨ ក្រោយព្រះមហាក្សត្រ Mongkut ដែលជាព្រះបិតាចូលទិវង្គត។ ក្នុងរដ្ឋកាលដឹកនាំរបស់ព្រះមហាក្សត្រ Chulalongkorn គឺស្ថិតនៅក្នុងសម័យកាលប្រទេសថៃភាវូបនីយកម្ម​និងការអភិវឌ្ឍក៏ដូចជារងគំនាបពីប្រទេសលោកខាងលិច​។
ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រ Chulalongkorn របបទាសករថៃ​ត្រូវបានលុបចោល​ ហើយដឹកនាំប្រទេសតាមបែបលោកខាងលិច​ និងកែប្រែប្រព័ន្ធធនាគារ​។ នៅពេលនេះគឺជាខួបគម្រប់១១០ឆ្នាំថ្ងៃចូលទិវង្គតរបស់ព្រះមហាក្សត្រ Chulalongkorn។
ព្រះរាជពិធីបុណ្យខួប​ធ្វើឡើងក្នុងពេលដែលពលរដ្ឋធ្វើបាតុកម្ម​ប្រឆាំង រដ្ឋាភិបាល អូសបន្លាយជាច្រើនសប្តាហ៍កន្លងមក ក្នុងរដ្ឋធានីបាងកក ក្រុមបាតុករទាមទារឲ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធ​ចុះចេញពីតំណែង​ និងកែទម្រង់រដ្ឋធម្មនុញ្ញ កាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print