ខេត្តសៀមរាប ៖ មានអគ្គិភ័យមួយបានឆាបឆេះផ្ទះឈើមួយខ្នងស្ទើរទាំងស្រុង កាលពីវេលាម៉ោង០៩ និង៣០នាទីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០
នៅភូមិស្វាហួល ឃុំមុខប៉ែន ស្រស្រុកពួកខេត្តសៀមរាប។
ផ្ទះដែលរងគ្រោះដោយអគិ្គភ័យ ជាកម្មសិទ្ធិរបស់ឈ្មោះ ឆឿត ឈាន់ ភេទប្រុស អាយុ៤២ឆ្នាំ មានប្រពន្ធឈ្មោះ លួម លេង និង អាយុ៣៨ឆ្នាំមានកូន ០៤នាក់ រស់នៅក្នុងបន្ទុក។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនៃអធិការដ្ឋាននគរបាលស្រុកពួក បានបញ្ជាក់ប្រាប់ថា មានករណីទុស្សេខ្សែភ្លើងមួយ បណ្តាលឲ្យឆាបឆេះផ្ទះឈើចំនួន ០១ខ្នង ទំហំ ៧ x ៨ម៉ែត្រ ដំបូលប្រក់សង្ក័សី កម្ពស់ ២ម៉ែត្រ ខូចខាតម៉ូតូចំនួន ០៣គ្រឿង កង់ចំនួន ០១គ្រឿង និង សម្ភារ:ប្រើប្រាស់នៅក្នុងផ្ទះជាច្រើនទៀត ខណៈដែលប្តីរវល់ទៅទិញអេតចាយនៅវ៉ារិន ចំណែកប្រពន្ធ និងកូនទៅច្រូតស្មៅគោ
និងនិងកំដរការគេ ។
លោកអធិការបានបន្តទៀតថា ករណីនេះត្រូវបានកម្លាំងយើងសហការជាមួយប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋជួយពន្លត់ តែមិនអាចជួយបានដោយស្ថានភាពភ្លើងឆេះខ្លាំង ហើហើយរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបានចេញទៅជួយអន្តរាគមន៍ដែរ ប៉ុន្តែផ្លូវតូចចង្អៀតមិនអាចចូលរួចទើបភ្លើងឆេះស្ទើរទាំងស្រុង ៕
ដោយ÷ប្រាថ្នា